Connect with us

កីឡា

ប្រមុខអូឡាំពិកអាស៊ី បើកចំហចំពោះរុស្ស៊ីចូលរួមកីឡាអាស៊ីនាពេលអនាគត

បានផុស

នៅ

ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លោក Randhir Singh បាន​បង្ហើប​ឲ្យ​ដឹង​ពី​​ទ្វារចំហសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្ស ដើម្បីចូលរួម​ប្រកួត​ក្នុងព្រឹត្តិការណ៍​កីឡា​ដែលគ្រប់គ្រងដោយស្ថាប័នអន្តរជាតិ បន្ទាប់ពីពួកគេត្រូវបានបដិសេធ​ចូលរួមប្រកួតកីឡាអាស៊ីដែលកំពុងដំណើរការ​នៅ​ប្រទេស​ចិន។

លោក Singh បាននិយាយថា ៖«វាគឺអាស្រ័យលើពួកគេចំពោះ​អ្វីដែល​ចង់ធ្វើនៅពេលអនាគត»។ បន្ទាប់ពីបានគូសបញ្ជាក់ថា រុស្ស៊ីមានព្រំដែនធំជាមួយអាស៊ីជាងអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កៅអីសម្រាប់អត្តពលិករហូតដល់ ៥០០នាក់មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ត្រូវបានបែងចែកដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) សម្រាប់ការប្រកួតកីឡាអាស៊ីនៅទីក្រុង​ Hangzhou​ បន្ទាប់ពីការបោះឆ្នោតនៅមហាសន្និបាតរបស់ស្ថាប័ន OCA នៅទីក្រុងបាងកក ប្រទេស​ថៃ កាលពីខែកក្កដា។

ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានរារាំង​ដល់​ការផ្លាស់ប្តូរនេះដោយអះអាងថា ៖«វាមិនអាចធ្វើទៅបានទេដោយសារហេតុផលបច្ចេកទេស»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើក​ទី​១៩​ លោក​ Singh​ បាន​ទទូចថា រុស្ស៊ី និងបេឡារុស្ស នឹងត្រូវបាន “ស្វាគមន៍ពេញទំហឹង” នៅក្នុងទីក្រុង​ Hangzhou​ ប៉ុន្តែបានសារភាពថា វាមិនអាចទៅរួចទេ បន្ទាប់ពីការសម្រេចរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

លោក Singh បាននិយាយថា ៖«យើងបានប្រាប់ IOC ប៉ុន្តែមិនអាចដំណើរការបាន។ គណៈកម្មាធិការរៀបចំរបស់ចិន​ត្រៀម​កៅអីចំនួន៥០០ សម្រាប់ពួកគេ ប៉ុន្តែជា​រឿង​គួរ​ឲ្យ​ស្តាយ​​ ការ​ដឹកជញ្ជូនមិនដំណើរការ។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវបានស្វាគមន៍បំផុតពីពួកយើង»។ 

«រុស្ស៊ីមានព្រំដែនដ៏ធំជាមួយអាស៊ី។ ខ្ញុំគិតថា ពួកគេមានព្រំដែនធំនៅតំបន់អាស៊ីជាង​នៅអឺរ៉ុប ដូច្នេះ​វា​អាស្រ័យលើពួកគេ​ដែល​ចង់​ចូល​រួម​ជា​មួយ​អាស៊ី​ពេលអនាគត»។ លោក​ Singh​ បាន​បន្ត។

អត្តពលិករុស្ស៊ី និងបេឡារុស្ស មិនអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអឺរ៉ុប (European Games)​ នៅ ​Kraków​-​Małopolska​ បាន​ទេ​កាលពីដើមឆ្នាំនេះ ដោយសារការលុកលុយ​លើអ៊ុយក្រែន។

កិច្ចប្រជុំកំពូលអូឡាំពិក ដែលដឹកនាំដោយប្រធាន IOC លោក Thomas Bach បានយល់ព្រមកាលពីខែធ្នូ ឆ្នាំ​២០២២​​ ដើម្បីអនុវត្តតាមសំណើរបស់ OCA ឱ្យអត្តពលិកមកពីប្រទេសរុស្ស៊ី​ និង​បេឡារុស្ស​ ចូល​រួមក្នុងការប្រកួតរបស់ខ្លួន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម