កីឡា
មីយ៉ាន់ម៉ាភ្ញាក់ផ្អើលនឹងគុនខ្មែរល្បីសុះសាយលឿន៣ឆ្នាំចុងក្រោយ
ប្រជាជនមីយ៉ាន់ម៉ា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់ Lethwei បានភ្ញាក់ផ្អើលនឹងកីឡាប្រដាល់គុនខ្មែរបានរីកចម្រើន និងមានកេរ្តិ៍ល្បីសុះសាយខ្លាំងលើឆាកអន្តរជាតិក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ។
លោក គីម ថូមី អ្នករៀបចំកម្មវិធីប្រដាល់នៅសង្វៀនទូរទស្សន៍ថោនបានអញ្ជើញទៅភ្ជាប់ការទំនាក់ទំនងជាមួយសហព័ន្ធកីឡាប្រដាល់ Lethwei មីយ៉ាន់ម៉ាដើម្បីជំរុញផ្សព្វផ្សាយ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសផ្តោតលើការងារកីឡាប្រដាល់។
លោកបាននិយាយថា ៖«ការប្រជុំជាមួយសហព័ន្ធ Lethwei ភូមា ទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ ក្នុងនោះការជួបទំនាក់ទំនង ជាមួយអគ្គលេខាធិការសហព័ន្ធ ប្រធានសហព័ន្ធ និងតំណាងមន្ត្រីទទួលបន្ទុកសហព័ន្ធកីឡា Lethwei»។
«អ្វីដែលរំភើបជាងគេ ពួកគេសប្បាយចិត្តដែលបានចូលរួមស៊ីហ្គេមនៅកម្ពុជា ដែលការចំណាយទាំងអស់របស់ពួកគេ គឺរដ្ឋាភិបាលប្រទេសកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាអ្នករ៉ាប់រង។ គេនិយាយថា ប្រទេសកម្ពុជាហ្វ្រីម្ហូបអាហារ ការស្នាក់នៅ ហើយនៅឲ្យមេដាយមាសត្រឡប់មកស្រុកវិញទៀត»។ លោកបានរៀបរាប់។
លោក ថូមី បញ្ជាក់ថា ៖«សំខាន់ខាងសហព័ន្ធកីឡា Lethwei ភ្ញាក់ផ្អើលមែនទែន ជាពិសេសរយៈពេល៣ឆ្នាំចុងក្រោយនេះ គុនខ្មែរគឺហក់ឡើងយ៉ាងខ្លាំង…។ កីឡាករ ធឿន ធារ៉ា និង ព្រំ សំណាង កំពុងល្បី ហើយនៅមីយ៉ាន់ម៉ាតាមដានមើលតាំងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កីឡាករយើង…។ អីចឹងមានតែប្រឹងហាត់បន្ថែម កុំឲ្យគេខកចិត្តពេលគេមកប៉ះនឹងយើង»។
ការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលបែបនេះ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយមានកីឡាករប្រដាល់ជាច្រើនបានចេញទៅប្រកួតនៅក្រៅប្រទេស ក្នុងនោះក៏មានកីឡាករប្រដាល់គុនខ្មែរទៅប្រទេសនៅមីយ៉ាន់ម៉ាដែរ។ ជាពិសេសនៅពេលប្រដាល់គុនខ្មែរត្រូវបានដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលមានប្រទេសអាស៊ានជាច្រើនចូលរួមប្រកួតដណ្តើមមេដាយ។
តាមកិច្ចសហព័ន្ធការរបស់លោក គីម ថូមី ទំនងជានាំយកកីឡាករមីយ៉ាន់ម៉ាមកប្រកួតនៅប្រទេសកម្ពុជា ហើយក៏យកកីឡាករប្រដាល់កម្ពុជាទៅប្រកួតនៅមីយ៉ាន់ម៉ាដែរ។ កាលពីថ្ងៃទី២៥ ខែកញ្ញា លោកបានបង្ហើបឲ្យដឹងថា អាចនឹងចាប់ដៃជាមួយមីយ៉ាន់ម៉ាដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ឲ្យល្បីនៅតំបន់អាស៊ាន៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់