Connect with us

កីឡា

កាន់​តែ​អាក្រក់ Sancho ហាម​ចូលរួមតុអាហារក្រុមធំ បានតែក្រុមយវជន

បានផុស

នៅ

កីឡាករ​ Jadon Sancho ត្រូវបានហាមឃាត់​ពី​ការ​​​ប្រើប្រាស់សម្ភារ​ក្រុម​បាល់ទាត់​​ក្រុម​ធំទាំងអស់នៅទីលានហ្វឹកហាត់ Carrington របស់ក្លិប​ Manchester United ចំពេលមានជម្លោះដែលកំពុងបន្តជាមួយនឹងអ្នកចាត់ការ Erik ten Hag។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែបម្រើស្លាបរបស់បិសាចក្រហមត្រូវបានដកចេញពីក្រុមរបស់ លោក Ten Hag ខណៈ​រូប​គេបានបដិសេធ​ចំពោះ​ការ​សុំទោសគ្រូបង្វឹក បន្ទាប់ពីបាននិយាយបរិហានៅលើបណ្តាញសង្គម។

Sancho បានអះអាងថា រូប​គេកំពុង​ក្លាយ​ជា​គោលដៅនៃការស្ដីបន្ទោស នៅក្នុងការសងសឹកតាមអ៊ីនធឺណិត បន្ទាប់ពីត្រូវបានដកចេញពីក្រុមធំក្នុងការប្រកួតរបស់ United ពេលចាញ់ក្រុម Arsenal ៣-១ កាលពីដើមខែកញ្ញា។

ចាប់តាំងពីពេលនោះមក រូប​គេត្រូវបានទម្លាក់ឱ្យទៅហ្វឹកហាត់ជាមួយក្រុមយុវជនរបស់ក្លិប ហើយស្ថានភាព​​កាន់តែអាក្រក់ទៅៗ។ កីឡាករវ័យ២៣ឆ្នាំរូបនេះត្រូវបានហាមឃាត់​ពី​ការ​ប្រើប្រាស់សម្ភាររបស់ក្រុមធំ រួមទាំងបន្ទប់ទទួលទានអាហារផងដែរ។

ខណៈ​ពេល​​កីឡាករ​​ក្រុមធំរបស់ United ទទួលទាន​អាហារ​ជុំ​គ្នា កីឡាករ Sancho ត្រូវតែទៅទទួលទានជាមួយ​ក្រុម​ក្រុមយុវជនជំនួសវិញដែលនេះគឺជាការពិន័យ។

វិធីសាស្រ្តរឹងប៉ឹងរបស់ Ten Hag ចំពោះវិន័យ មានន័យថា Sancho នឹងមិនត្រូវបានស្វាគមន៍ និង​ត្រឡប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើយ ប្រសិនរូប​គេមិន​សុំទោស​​គ្រូ​បង្វឹក​ និង​ទទួលស្គាល់ពី​កំហុស​របស់​ខ្លួន។ 

Sancho មិនសប្បាយចិត្តនឹងសកម្មភាពចុងក្រោយដែលធ្វើឡើងដោយ Ten Hag ដែលមានន័យថា ការចូលលេងរបស់គាត់នៅជុំវិញកន្លែងហ្វឹកហាត់មានកម្រិត ហើយជម្លោះរវាងអ្នកទាំងពីរ​ហាក់​មិន​​ឃើញ​ពន្លឺ​​ថ្ងៃ​បញ្ចប់​ឡើយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម