កីឡា
មុនប៉ះគ្នាថ្ងៃសៅរ៍នេះ ខាន់ ចេសា រម្លឹកពី Danielle ពូកែខាងការពារ
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានរម្លឹកពីដៃគូ Danielle Kelly ពូកែខាងការពារនៅពេលអ្នកទាំងពីរបានប្រកួតគ្នាលើកដំបូងកាលពីឆ្នាំ២០២១។

កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា និងកីឡាការិនីអាមេរិក Danielle Kelly នឹងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកទម្ងន់ Atomweight ជំនាញឃ្លេ នៅព្រឹកសៅរ៍ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។
កីឡាការិនីទាំងពីរធ្លាប់បានជួបគ្នាម្តងហើយកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលពេលនោះ ខាន់ ចេសា ទទួលបានជ័យជម្នះដោយពិន្ទុ។ ការប្រកួតនោះកីឡាការិនីកម្ពុជាបានគ្រប់ដណ្តប់លើកីឡាការិនីអាមេរិក ប៉ុន្តែ ចេសា បានយល់ច្បាស់ពីក្បាច់របស់ Danielle ពូកែខាងការពារ។

ខាន់ ចេសា បាននិយាយថា ៖«ខ្ញុំមិនអាចឃ្លេនាងចុះចាញ់បានទេ តែខ្ញុំបានគ្រប់ដណ្តប់ការប្រកួតយ៉ាងខ្លាំង។ ខ្ញុំមានឱកាសឃ្លេឲ្យចុះចាញ់ច្រើនដង តែគាត់ការពារបានល្អ។ និយាយទៅពេលនោះ គាត់គិតតែរឿងការពារច្រើនជាង»។
ចាប់តាំងពីឆ្នាំ២០២១មក កីឡាការិនីទាំងពីរបានអភិវឌ្ឍខ្លួនគួរឲ្យកត់សំគាល់ និងទទួលបានសមិទ្ធផលល្អរៀងៗខ្លួន។ ខាន់ ចេសា បានឈ្នះជើងឯកជឺជីតស៊ូអាមេរិក IBJFF Pan នៅឆ្នាំ២០២២ និងឈ្នះជើងឯកពិភពលោក IBJFF នៅឆ្នាំ២០២៣ ព្រមទាំងឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។
ចំណែក Kelly បានចុះកុងត្រាចូល ONE Championship និងបានឆ្លងកាត់៣ប្រកួតហើយដោយមិនទាន់ចាញ់ឡើយ។ ក្នុងនោះនាងបានឈ្នះកីឡាការិនី Mariia Molchanova និង Ayaka Miura ព្រមទាំងស្មើពិន្ទុ Mei Yamaguchi៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?