Connect with us

កីឡា

Neymar ចូលក្លិប Al-Hilal រស់នៅដូចមហាសេដ្ឋីក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត

បានផុស

នៅ

កីឡាករ Neymar បានផ្ទេរទៅក្លិប Al-Hilal នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​ទទួល​បាន​​អត្ថប្រយោជន៍​ច្រើនដូចជា​រថយន្ត​ទំនើប កន្លែងស្នាក់នៅដ៏ប្រណីត រួមទាំង​តម្លៃ​ពលកម្ម​រហូត​ដល់​ ២.៥លានផោនក្នុងមួយសប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Al-Hilal ត្រូវបានគេអះអាងថា ត្រូវចំណាយលុយយ៉ាងច្រើន ក្នុងការទាក់ទាញចិត្តខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar មកកាន់លីគអារ៉ាប៊ីសាអ៊ូឌីត។ នេះហើយក៏ជាកត្តា​ជំរុញឲ្យរូបគេ​សុខចិត្តចាកចេញពី​តំបន់​អឺរ៉ុបក្នុងវ័យ​ទើប៣១ឆ្នាំ។

Neymar ទទួល​បាន​រថយន្តទំនើបចំនួន​៨គឿង​ក្នុង​នោះ​មាន​រថយន្តលក្ខណៈគ្រួសារនិង​រថយន្ត​ស្ព័រ​។ រថយន្ត​ស្ព័រ​​មាន​​៣គ្រឿង​គឺ​ Bentley Continental GP, Aston Martin DBX, Lamborghini Huracan។ ចំណែករថយន្ត៥គ្រឿងទៀត រួមមាន​ Mercedes G Wagon ៤គ្រឿង និងរថយន្ត Mercedes van ១គ្រឿង ព្រម​ទាំង​​មាន​អ្នក​បើក​បរ​ផ្ទាល់​ខ្លួន​​ទៀតផង។

ក្លិប Al-Hilal ក៏បានផ្តល់ឲ្យ Neymar នូវវីឡា​ដ៏អស្ចារ្យមួយកន្លែង​ដែលមាន​២៥បន្ទប់។ រឿងដែលអស្ចារ្យមួយទៀតគឺរូបគេអាចនឹង​​​ទទួលបានយន្តហោះ​ឯកជន​ ១គ្រឿងទៀតផង​ដែរ​។

សម្រាប់ភេសជ្ជៈក្នុងទូទឹកកកគឺតែង​តែ​ស្តុកទុក​ដោយ​ទឹក Acai និងភេសជ្ជៈ Guarana ដែល​ Neymar ចូលចិត្តដើម្បីធ្វើឲ្យរូបគេស្នាក់នៅដោយក្តីរីករាយ។ នៅក្នុង​វីឡា​នោះ​មានបន្ទប់​សូណា៣ ​និង​មាន​​អាងហាង​ហែល​ទឹក​ដោយ​មាន​​​​បុគ្គលិក​ធ្វើការពេញម៉ោង​៥នាក់ ​មាន​ចុងភៅ និងអ្នក​បោស​សម្អាត៕

ប្រែសម្រួល៖ រតនា
ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម