Connect with us

កីឡា

មិនធម្មតា ក្រុម​បាល់ទះអ៉ីរ៉ង់ឈ្នះម្ចាស់ផ្ទះចិនយកមេដាយមាសកីឡាអាស៊ី៣លើកជាប់គ្នា

បានផុស

នៅ

ក្រុម​បាល់ទះជម្រើស​ជាតិ​អ៉ីរ៉ង់​បាន​យក​ឈ្នះ​មេដាយ​មាស​​ក្នុង​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ បន្ទាប់​ពី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ចិន​ដោយ​លទ្ធផល ១-៣ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ យប់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើក​ឆាក​សិត​ទី១ ​ចិន​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​នៅ​ទី​លាន Linping Sport Center Gymnsium បាន​យក​ឈ្នះ​អ៉ីរ៉ង់​ដោយ​ពិន្ទុ ២៥-១៩ ប៉ុន្តែ​អ៉ីរ៉ង់​​បាន​វាយ​បក​យក​ឈ្នះ​៣​សិត​ជាប់​គ្នា (ពិន្ទុ ១៤-២៥, ២២-២៥ និង​២៤-២៦)​ ទទួល​បាន​មេដាយ​មាស។

នេះ​ជា​ការ​ឈ្នះ​មេដាយ​មាស​​ក្នុង​​ព្រឹត្តិការណ៍​កីឡា​អាស៊ី​​៣​លើក​ជាប់​គ្នា​​របស់​ក្រុម​​ក្រុម​បាល់ទះ​អ៉ីរ៉ង់ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​មេដាយ​មាស​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ឆ្នាំ​២០១៤ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ចិន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទទួល​បាន​មេដាយ​ប្រាក់ ខណៈ​ជប៉ុន​ទទួល​បាន​សំរិទ្ធ។ ក្នុង​ចំណោម​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ចំនួន​១៩​ដែល​បាន​ចូល​រួម​ប្រកួត​វិញ្ញាសា​បាល់ទះ​បុរស​ក្នុង​សាល​នេះ កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៩ បន្ទាប់​ពី​ចាញ់​ទាំង​ពីរ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម