Connect with us

កីឡា

UEFA សម្រេច​ឲ្យក្រុមយុវជនរុស្ស៊ីចូលរួមប្រកួតកម្រិតអឺរ៉ុបវិញ

បានផុស

នៅ

គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបោះឆ្នោតដើម្បីបញ្ជូលក្រុមយុវជនរុស្ស៊ី​ឲ្យ​បាន​ចូល​រួម​ប្រកួតអន្តរជាតិរបស់ខ្លួន ដោយលើកហេតុផលថា “អនីតិជនជំនាន់មួយ” មិនត្រូវដកហូតសិទ្ធិក្នុងការប្រកួតបាល់ទាត់អន្តរជាតិដោយសារ​សង្រ្គាម​កំពុងបន្តនៅប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុង Limassol ក្នុងប្រទេស Cyprus ដោយ UEFA បាននិយាយថា ក្រុមយុវជន​រុស្ស៊ីនឹងត្រូវបានបញ្ចូលទៅក្នុងការប្រកួតរបស់ខ្លួន​រដូវកាលនេះ។

គណៈកម្មាធិការប្រតិបត្តិក៏បានស្នើឱ្យរកដំណោះស្រាយបច្ចេកទេសមួយ ដើម្បីអាចឱ្យក្រុមយុវជន ទាំង​បុរស និង​នារីអាយុក្រោម ១៧ឆ្នាំរបស់រុស្សីចូលប្រកួតឡើងវិញ បើទោះបីជាការចាប់ឆ្នោតបែងចែកពូលបានធ្វើឡើងរួចហើយក្តី។

គណៈកម្មាធិការក៏ឆ្លៀតឱកាសដើម្បីបញ្ជាក់ឡើងវិញនូវការថ្កោលទោសរបស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានបញ្ជាក់ថា ការព្យួរក្លិប និងក្រុមជម្រើសជាតិឈុតធំរបស់រុស្ស៊ីនឹងនៅដដែលរហូតដល់សង្គ្រាមបញ្ចប់។

ប្រធាន UEFA លោក Aleksander Čeferin បាននិយាយថា ៖«ការបន្តផ្អាករបស់ UEFA ប្រឆាំងនឹងក្រុមមនុស្សពេញវ័យរុស្ស៊ីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ជំហរប្រឆាំងនឹងអំពើហិង្សា និងការឈ្លានពាន។ UEFA កំណត់ថា ជំហរនេះនឹងបន្តរហូតដល់សង្គ្រាមចប់»។

គួររម្លឹកថា UEFA បានផ្អាកក្រុមរុស្ស៊ីទាំងអស់ពីការប្រកួតរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីការលុកលុយ​លើអ៊ុយក្រែន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម