Connect with us

កីឡា

អតីតប្រធាន​ក្រុមជម្រើសជាតិអ៊ុយក្រែនជាប់បម្រាមរឿងមិនថ្កោលទោសរុស្ស៊ី

បានផុស

នៅ

កីឡាករបាល់ទាត់ដែលបង្ហាញខ្លួនបានច្រើនជាងគេបំផុតរបស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយក្រែន និងជាអតីតប្រធាន​ក្រុម​ Anatoliy Tymoschuk បានដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាកណ្តាល​កីឡា​ (CAS)​ ជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាស​របស់​សមាគមបាល់ទាត់អ៊ុយក្រែន​ដែលដកហូតលោកពីអាជ្ញាប័ណ្ណគ្រូបង្វឹក និងពានរង្វាន់ថ្នាក់ជាតិ បន្ទាប់ពីលោកមិនព្រម​និយាយថ្កោលទោសក្នុងការលុកលុយរបស់រុស្ស៊ីលើប្រទេសរបស់ខ្លួន។

សមាគមបាល់ទាត់អ៊ុយក្រែន (UAF) បានប្រកាសថា Tymoschuk បានជំទាស់នឹងការសម្រេចចិត្តដែលធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម​ធ្វើ​សង្រ្គាម​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្តឹងទៅ UAF ប៉ុន្តែបណ្តឹង​នោះ​ត្រូវបានច្រានចោល។ UAF បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា​ ៖«តុលាការអាជ្ញាកណ្តាលកីឡា កំពុងស្ថិតក្នុងដំណើរការប្តឹងឧទ្ធរណ៍​លើ​ការ​សម្រេច​ចិត្​តរបស់​ UAF​ ដោយ​ Anatoliy​ Tymoshchuk។ សមាគមបាល់ទាត់អ៊ុយក្រែន ឥឡូវកំពុងធ្វើការដើម្បីរៀបចំគោល​ជំហរលើករណីនេះ។ កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំ CAS លើបញ្ហានេះនឹងត្រូវបានកំណត់នៅពេលក្រោយ»។

លោក Tymoschuk ​បាន​បង្ហាញខ្លួន​១៤៤ប្រកួតឱ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែនក្នុងអំឡុងពេលអាជីព​ជា​កីឡាករ​ និង​ជាសមាជិកសំខាន់​ដែល​បាន​ជួយ​ក្រុម​ឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ FIFA World Cup នៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០០៦។

លោក Tymoschuk ​ធ្លាប់​លេង​​៩ឆ្នាំ​នៅ​ក្លិប​ Shakhtar Donetsk របស់អ៊ុយក្រែន និង​៤ឆ្នាំនៅក្លិបអាល្លឺម៉ង់ Bayern Munich ជាកន្លែងដែលលោកបានឈ្នះពានរង្វាន់ UEFA Champions League ក្នុងឆ្នាំ២០១៣។

លោកក៏ធ្លាប់បានលេងឱ្យ Zenit Saint Petersburg ជាកន្លែងដែលលោកបានឈ្នះពានរង្វាន់ក្របខ័ណ្ឌលីគកំពូលរុស្ស៊ី ចំនួនពីរលើក។ ក្រោយមក​លោក​បានក្លាយជាជំនួយការគ្រូបង្វឹករបស់ក្រុម Zenit Saint Petersburg នៅឆ្នាំ២០១៧ បន្ទាប់ពីចូលនិវត្តន៍ ហើយនៅតែស្ថិតក្នុងតួនាទីនេះដល់បច្ចុប្បន្ន។

គណៈកម្មការ​ក្រមសីលធម៌ និងយុត្តិធម៌របស់ UAF បានអះអាងថា ការស្នាក់នៅក្នុងប្រទេសរុស្ស៊ី និងនៅស្ងាត់​ស្ងៀមក្នុងសង្រ្គាម “Tymoschuk ធ្វើឱ្យខូចមុខមាត់របស់បាល់ទាត់អ៊ុយក្រែន”។ UAF បានសន្យាថា ពួកគេនឹងការពារជំហររបស់​ខ្លួនយ៉ាងខ្លាំង។

ពួកគេបាននិយាយ​ថា ៖«យើងសូម​រម្លឹក​ថា Anatoliy Tymoschuk ត្រូវបានហាមឃាត់ដោយសមាគមបាល់ទាត់អ៊ុយក្រែនពីសកម្មភាព​ពាក់​ព័ន្ធ​នឹង​​បាល់ទាត់ ដោយសារ​អាកប្បកិរិយា​ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះបាល់ទាត់ និងសមាគមបាល់ទាត់អ៊ុយក្រែន»។

កាល​ពី​ខែមករា រដ្ឋាភិបាល​អ៊ុយក្រែន​បា​ន​ដាក់​ទណ្ឌកម្ម​លោក Tymoschuk  រួម​ទាំង​តារាល្បីរបស់រុស្ស៊ី និង​អ្នក​គាំទ្រ​រុស្ស៊ី​ផ្សេង​ទៀត ដោយបានបង្កកទ្រព្យសម្បត្តិ និងពានរង្វាន់រដ្ឋត្រូវបានដកហូត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម