កីឡា
ពេជ្រ សិង្ហៈ យកបងប្រុសជាគំរូដើម្បីភាពជោគជ័យ
កីឡាករវ័យក្មេង ពេជ្រ សិង្ហៈ បានដាក់ចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីទទួលជោគជ័យដូចបងប្រុសបង្កើតរបស់ខ្លួនគឺកីឡាករ ពេជ្រ សម្បត្តិ ដែលជោគជ័យខ្លាំងក្នុងអាជីពប្រដាល់។
ពេជ្រ សិង្ហៈ បានសម្រេចចិត្តចូលប្រឡូកគុនខ្មែរ ដោយមិនមានភាពស្ទាក់ស្ទើរនោះទេ ពីព្រោះរូបគេមានចិត្តស្រឡាញ់គុនខ្មែរតាំងពីក្មេង និងតែងតែមើលបងប្រុសរបស់ខ្លួនប្រកួតជំរុញឲ្យរូបគេចាប់អាជីពជាអ្នកប្រដាល់។

ពេជ្រ សិង្ហៈ បានប្រាប់«កម្ពុជាថ្មី»ថា ៖«ដំបូង ខ្ញុំមើលបងប្រុសរបស់ខ្ញុំប្រកួត ហើយខ្ញុំក៏ចង់ប្រកួតដែរ។ ខ្ញុំមានចិត្តស្រឡាញ់គុនខ្មែរខ្លាំង។ ពេលឃើញបងប្រុសប្រកួតបានចំណូលជួយគ្រួសារ ឃើញបែបនេះខ្ញុំក៏សុំឪពុកម្តាយទៅហាត់ប្រដាល់ជាមួយបងប្រុស»។
ក្នុងការហ្វឹកហាត់នៅក្លិបប្រដាល់គុនខ្មែរ ពេជ្រ សុផាន់ កីឡាករ ពេជ្រ សិង្ហៈ មិនសូវជួបបញ្ហាលំបាកទេ ពីព្រោះរូបគេត្រូវបានបងប្រុសបង្កើតកីឡាករ ពេជ្រ សម្បត្តិ ជួយជ្រោមជ្រែង និងណែនាំជាប្រចាំ។ ឪពុកម្ដាយក៏គាំទ្រឲ្យខ្ញុំចាប់អាជីពប្រដាល់ដែរ។ នេះក៏ជាកត្តាមួយធ្វើឲ្យខ្ញុំមានកម្លាំងដើម្បីអនាគតរបស់ខ្ញុំ»។

កីឡាករ ពេជ្រ សង្ហិៈ បានបន្ថែមថា៖«សម្រាប់ឪពុកម្តាយរបស់ខ្ញុំគាត់បានអប់រំណែនាំខ្ញុំឲ្យតស៊ូអត់ធ្មត់ក្នុងការហ្វឹកហាត់។ ចំពោះបងប្រុសរបស់ខ្ញុំ គាត់តែងតែប្រាប់ខ្ញុំថាក្នុងនាមជាអ្នកកីឡាយើងត្រូវអត់ធ្មត់ស៊ូទ្រាំប្រឹងប្រែងហ្វឹកហាត់ហើយគោរពវិន័យក្លិបនិងស្តាប់ដំបូន្មានគ្រូទើបយើងទទួលបានជោគជ័យ»។
កីឡាករ ពេជ្រ សិង្ហៈ ធ្វើបានល្អក្នុងការប្រកួតមិត្តភាពអន្តរជាតិលើកដំបូងក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ៨ ដោយផ្តួលកីឡាករឡាវក្នុងទឹកទី២៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច