Connect with us

កីឡា

ព្រំ សំណាង និង ធឿន ធារ៉ា ជាកីឡាករ​គុនខ្មែរល្បីខ្លាំងនៅមីយ៉ាន់ម៉ា

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ធឿន ធារ៉ា និង ព្រំ សំណាង ត្រូវ​បាន​ប្រជា​ជន​មីយ៉ាន់ម៉ា​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​គុន​ខ្មែរ​ល្បី​ៗ​នា​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម តូមី អ្នក​ផ្គូផ្គង់​ប្រដាល់​ម្នាក់​បាន​ឲ្យ​ដឹង​​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​​ដែល​បាន​ស្គាល់និង​ចាប់​អារម្មណ៍​កីឡាករ​ប្រដាល់​គុន​ខ្មែរ​យ៉ាង​ខ្លាំង។ ពួក​គេកត់​សំគាល់​កីឡា​ប្រដាល់​គុន​ខ្មែរ​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុះ​សាយ​ទូទាំង​តំបន់ និង​ពិភព​លោក​បាន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈ​ពេល​ពីរបី​ឆ្នាំ​ចុង​ក្រោយ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​គុន​ខ្មែរ​មានកេរ្តិ៍​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​ប្រដាល់​មីយ៉ាន់ម៉ា Lethwei និង​ប្រជា​ជន​មីយ៉ាន់ម៉ា​បាន​កត់​ចំគាល់​ពី​ក្បាច់​ពិសេសៗ និង​ភាព​ខ្លាំង​-ខ្សោយ​របស់​គុន​ខ្មែរ។ បើ​និយាយ​ពី​កីឡាករ​វិញ​គឺ​ ព្រំ សំណាង និង ធឿន ធារ៉ា ជា​កីឡាករ​គុន​ខ្មែរ​ដែល​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

កីឡាករ​ជើង​ខ្លាំង​គុនខ្មែរ​ទាំង​ពីរ​ត្រូវ​បាន​ប្រជា​ជន​​មីយ៉ាន់ម៉ា​ចាប់​អារម្មណ៍​ខ្លាំង​​ដោយសារ​​មួយ​រយៈ​ពេល​ចុង​ក្រោយ​ ព្រំ សំណាង និង ធឿន ធារ៉ា ត្រូវ​បាន​អ្នក​គាំទ្រ​ផ្គូផ្គង​ឲ្យ​ជួប​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា Dave Leduc។ ជា​ពិសេស ព្រំ ណាង បានផ្ទុះ​សង្គ្រាម​ពាក្យ​សំដី​ជា​មួយ Leduc ជា​ច្រើន​ខែ​មក​ហើយ​មុន​ពេល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​​រៀបចំ​ឲ្យ​ជួប​គ្នា​នា​ខែ​វិច្ឆិកា ចុង​ឆ្នាំ​២០២៣​នេះ។

នៅ​ពេល ព្រំ សំណាង ​ហាក់​មិន​សូវ​ពេញ​​ចិត្ត​នឹង​តម្លៃ​ខ្លួន​ប្រកួត​ជា​មួយ Leduc បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​​ចង់​ឲ្យ​កីឡាករ ធឿន ធារ៉ា ជំនួស​វិញ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ស្គាល់​កាន់​តែ​ច្រើន។

ម្យ៉ាង​វិញ ធឿន ធារ៉ា និង ព្រំ សំណាង ជា​កីឡាករ​គុន​ខ្មែរ​ដែល​ល្បី​នៅ​សង្វៀន​ថៃ Thai Fight រហូត​ដល់​អ្នក​ទាំង​ពីរ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​នោះ​​ដូច​គ្នា​ ដូច្នេះ​ហើយ​បាន​ជា​កីឡាករ​ទាំង​ពីរ​កាន់​តែ​ល្បី​នៅ​តំបន់​អាស៊ាន។

តាម​រយៈ​​កិច្ច​សហប្រតិបត្តិការ​រវាង​សហព័ន្ធ​កីឡា​ប្រដាល់​មីយ៉ាន់ម៉ា Lethwei និង​លោក គីម តូមី នា​ពេល​ខាង​មុខ​នឹង​មាន​កីឡាករ​ប្រដាល់​មីយ៉ាន់ម៉ា​ច្រើន​មក​ប្រកួត​នៅ​កម្ពុជា ហើយ​ក៏​មាន​កីឡាករ​កម្ពុជា​ទៅ​ប្រកួត​នៅ​​មីយ៉ាន់ម៉ា​វិញដែរ ហើយ​អាច​នឹង​មាន​កម្មវិធី​ប្រកួត​ធំ​នៅ​​ក្នុង​តំបន់​ថែម​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម