កីឡា
អង់គ្លេសបដិសេធប្រកួតជាមួយក្រុមយុវជនរុស្សី ទោះ UEFA អនុញ្ញាត
អង់គ្លេស នឹងមិនប្រកួតជាមួយក្រុមបាល់ទាត់យុវជនជម្រើសជាតិរុស្សីទេ បើទោះបីជាមានការសម្រេចចិត្តថ្មីៗពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ក្នុងការបញ្ជូលក្រុមអាយុក្រោម១៧ឆ្នាំរុស្ស៊ីចូលប្រកួតកម្រិតតំបន់អឺរ៉ុបវិញក្នុងរដូវកាលនេះ។
ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពី UEFA បានហាមឃាត់ក្រុមរបស់រុស្ស៊ីទាំងអស់ពីការប្រកួតកម្រិតអឺរ៉ុបដោយសារការលុកលុយលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។
គណៈកម្មការប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប បានសម្រេចការដាក់បញ្ចូលផ្នែកខ្លះនៃក្រុមជម្រើសជាតិរុស្ស៊ី ជាចម្បងនៅកម្រិតយុវជនជាមុន រួមមានក្រុមបុរស និងក្រុមនារី អាយុក្រោម ១៧ឆ្នាំ។
ការសម្រេចចិត្តនេះបានជំរុញឱ្យមានការសន្ទនាអំពីសក្តានុពលនៃការបញ្ចូលក្រុម U17 រុស្ស៊ីឱ្យចូលទៅក្នុងការប្រកួតនៅតំបន់អឺរ៉ុប បើទោះបីជាកម្មវិធីប្រកួតត្រូវបានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ។
ទោះបីជាមានការវិវឌ្ឍចុងក្រោយបែបនេះ សមាគមបាល់ទាត់អង់គ្លេសនៅតែមិនផ្លាស់ប្តូរជំហររបស់ខ្លួន ដោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា គ្មានក្រុមណាមួយរបស់ខ្លួន ទាំងយុវជន ឬក្រុមធំប្រកួតជាមួយក្រុមតំណាងជាតិរុស្ស៊ីឡើយ។
ក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានរិះគន់ការសម្រេចចិត្តក្នុងការទទួលយកជម្រើសជាតិរុស្ស៊ីឡើងវិញ។ «យើងមិនគាំទ្រជំហរនៃការបញ្ជូលរុស្ស៊ីទៅការប្រកួតកម្រិតយុវជនរបស់ UEFA ហើយជំហររបស់យើងនៅតែថា ក្រុមអង់គ្លេសនឹងមិនប្រកួតជាមួយរុស្ស៊ីឡើយ»។
ការសម្រេចចិត្តរបស់ UEFA ធ្វើឡើងស្របពេលការប្រកួត Women’s Nations League នៅប្រទេសអាមេនី គឺជាការប្រកួតនៅអឺរ៉ុបដំបូងដែលដឹកនាំដោយអាជ្ញាកណ្ដាលរុស្ស៊ី ចាប់តាំងពីសង្គ្រាមជាមួយអ៊ុយក្រែនបានផ្ទុះឡើង។
បញ្ហាប្រឈមក្នុងការធ្វើដំណើរសម្រាប់ពលរដ្ឋរុស្ស៊ី រួមទាំងបញ្ហាទិដ្ឋាការ និងជើងហោះហើរមានកំណត់ បានរួមចំណែកដល់ការស្ទាក់ស្ទើររបស់ UEFA ក្នុងការតែងតាំងអាជ្ញាកណ្តាលមកពីប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ មន្នីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់