Connect with us

កីឡា

រកឃើញ៧ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

បានផុស

នៅ

ក្រុមបាល់ទាត់ឈើតុំ-ខេត្តពោធ៍សាត់ បានក្លាយជាក្រុមទី៧ ដណ្ដើមកៅអីឡើងវគ្គបន្ត ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤  បន្ទាប់ពីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៥-១ ក្នុងជំនួបបញ្ចប់ពូល C កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះនេះ នាំឲ្យក្រុមឈើតុំ-ខេត្តពោធ៍សាត់ ឡើងទៅឈរលេខ២ ក្នុងពូល C ដោយមាន ១៥ពិន្ទុ ស្មើក្រុមកំពូលតារាងខេត្ដបន្ទាយមានជ័យ។ ក្រុមទាំងពីរ បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ ស្របពេលក្រុមយុវជនខេត្តបាត់ដំបង ដែលរកបាន ១៤ពិន្ទុ បានត្រឹមសោកស្ដាយ ដោយធ្លាក់មកឈរលេខ៣ វិញ ពុំអាចឡើងវគ្គបន្ដនោះឡើយ។

ដោយឡែកការប្រកួត ២គូ​ទៀតពីម្សិលមិញនេះ ក្រុម​ខេត្តស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តកណ្ដាល ៨-២ ដើម្បីឈរចំណាត់ថ្នាក់លេខ៣ ក្នុងពូល B។ រីឯក្រុមកំពូលតារាងពូល D គឺក្រុមបាល់ទាត់សន្ដិភាព-ខេត្តកំពង់ធំ បានយកឈ្នះក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តមណ្ឌលគិរី ដោយលទ្ធផល ៤-០ មុនបន្ដដំណើរទៅវគ្គបន្ដ។

គិតត្រឹមពេលនេះ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ ចំនួន ៧ក្រុមហើយ រួមមាន៖

ពូល A៖ ក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ

ពូល B៖ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

ពូល C៖ ខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំ-ខេត្ដពោធិ៍សាត់

ពូល D ៖ ក្រុមសន្ដិភាព-ខេត្តកំពង់ធំ ខណៈរង់ចាំក្រុមសៀមរាប ជាមួយរតនគីរី 

ខេត្តសៀមរាប ត្រូវរង់ចាំការប្រកួតរបស់រតនគិរី ទល់នឹងខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ ខណៈបើរតនគិរី ឈ្នះ ឬស្មើ នោះសៀមរាប នឹងធ្លាក់ត្រឹមនេះ ប៉ុន្តែបើរតនគិរី ចាញ់ សៀមរាប នឹងបានឡើងទៅវគ្គបន្តវិញជំនួសវិញ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម