Connect with us

កីឡា

លោក ភា សុភ័ត្រ្តា លើកពីបញ្ហាតំបន់ប្រយុទ្ធរបស់វិសាខា

បានផុស

នៅ

ក្នុងជំនួបសប្ដាហ៍ទី៧ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ ក្រុមភ្លៀវក្រសួងការពារជាតិត្រូវ​ប្រកួត​ក្រុមម្ចាស់ផ្ទះវិសាខា នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្នីសទីសារព័ត៌មានមុនការប្រកួត លោក ភា សុភ័ត្រ្តា គ្រូបង្វឹកក្រសួងការពារជាតិ បាននិយាយថា ៖«ខ្ញុំអាច​នឹង​លើកថយបន្ថិចនៅពេល​វិសាខាមានខ្សែប្រយុទ្ធ Haber ហាក់ដូចជាផ្ទុយពីគេបន្ដិច។ នៅពេល​ពួកគេមានកីឡាករខ្ពស់ ប៉ុន្តែពួកគេ​បែរ​ជា​មិនសូវលេងបាល់ខ្ពស់ឬលើកទៅវិញ។ នេះក៏ជាហេតុមួយនៅពេលក្រុមមានខ្សែប្រយុទ្ធខ្ពស់ហើយមានគុណភាពបែរ​ជា​មិនសូវលេងបាល់លើទៅវិញ»។

«បើនិយាយពីខ្សែប្រយុទ្ធបច្ចុប្បន្នគឺកីឡាករ Jonata។ គាត់ព្យាយាមលេង និងធ្វើចលនាដើម្បីរកបាល់ដោយខ្លួនឯងច្រើន។ ជាហេតុ​ធ្វើឲ្យគាត់ពិបាកក្នុងការរក្សាកម្លាំង និង​ស្វែងរកឱកាសគ្រាប់​បាល់។ Jonata ត្រូវការអ្នកបង្កើតឱកាសឲ្យគាត់ដើម្បីរកគ្រាប់បាល់»។ លោក ភា សុភក្ត្រា បញ្ជាក់។

បើក្រឡែកមើល​២ប្រកួតចុងក្រោយរបស់​វិសខាគឺធ្វើមិនបានល្អទេ។ ពួក​គេ​បាន​ចាញ់ទាំង២ប្រកួតនៅក្នុងដីខ្លួនឯងនិងមិនអាចរកគ្រាប់បាល់​បានទេ។​ ទោះបីជាបញ្ហាក្នុងតំបន់ប្រយុទ្ធបន្ថិចបន្ថួច ចំពោះការប្រកួត២លើកចុងក្រោយមែន ប៉ុន្តែ​វិសាខានៅតែជាក្រុមដ៏គ្រោះថ្នាក់​សម្រាប់​ក្រសួងការពារជាតិល្ងាច​នេះ។

លោក ភា សុភ័ត្រ្តា បានបន្ថែមថា ៖«ទោះបីលទ្ធផល៣ប្រកួត​ចុង​ក្រោយ​របស់វិសាខា ធ្វើមិនបានល្អមែន ​តែ​ពួកគេជាក្រុមមួយដ៏គ្រោះថ្នាក់មួយ។ ពួកគេមានគ្រូដែលមានបទពិសោធ និងកីឡាករល្អៗច្រើន។ កីឡាករក្នុងស្រុកមួយចំនួនសុទ្ធតែជាប់ជម្រើសជាតិទៀត។ នេះជាក្តីបារម្ភរបស់ខ្ញុំនៅតែពេល​ជួប​វិសាខាពេលល្ងាចនេះ»។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា១៥ នាទីutes មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៥១ នាទីutes មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

សង្រ្កាន្តវត្តភ្នំ ភ្ជាប់​ផ្លូវ​ថ្មើរ​ជើង​មាន​ពលរដ្ឋ និង​អ្នកទេសចរ​មក​កម្សាន្តជិត ៤លាននាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម