កីឡា
បញ្ជីជម្រើសជាតិត្រៀមជម្រុះ World Cup មិនសូវប្លែកកាលប្រកួតមិត្តភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះជម្រើសជាតិកម្ពុជាដើម្បីប្រកួតជម្រុះជើងឯកពិភពលោក FIFA World Cup 2026 ជាមួយជម្រើសជាតិប៉ាគីស្ថាននាពេលខាងមុខ។
កីឡាករដែលមានឈ្មោះក្នុងបញ្ជីទាំង២៧នាក់នេះគឺមិនសូវប្លែក នឹងបញ្ជីឈ្មោះដែលបានប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុង និងម៉ាកាវទេ ខណៈកីឡាករមួយចំនួនដែលអ្នកគាំទ្រមើលឃើញថា គួរជាប់តែមិនជាប់ ហើយកីឡាករមួយចំនួនដែលមិនសូវបានលេងក្នុងលីគបែរជាប់។

កីឡាករ ឃាន់ សុប៉ិន សូវបានលេងឲ្យបឹងកេតទេ។ ចន្ថា ចន្ទាកា បានលេងឲ្យបឹងកេតតែចុងម៉ោងភាគច្រើន ហើយ ចាន់ វឌ្ឍនាកា ក៏មិនសូវបានលេងពេញដែរនៅលីគ។ ជាមួយគ្នានេះ រ៉ឹង ប៊ុនហៀង មិនបានលេងសោះឲ្យវិសាខាក្នុងការប្រកួតលីគ ប៉ុន្តែកីឡាករទាំង៤នេះជាប់ទៀត។
កីឡាករមួយចំនួនដែលអ្នកគាំទ្រគិតថា គួរជាប់ដូចជា ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង អ្នកចាំទី អ៊ុំ វិចិត្រ ខ្សែការពារ សឿត បារាំង និង ផាច សុជាវីឡា របស់ភ្នំពេញក្រោន ប៉ុន្តែពួកគេមិនបានជាប់ទៅវិញ។ យ៉ាងណា ខ្សែបម្រើ សុះ ស៊ូហាណា និងខ្សែការពារ ទេស សម្បត្តិ បានជាប់ជាថ្មី។

កីឡាករទាំង២៧នាក់រួមមាន វិសាខា ជាប់៩នាក់ បឹងកេត ជាប់៦នាក់ ភ្នំពេញក្រោន ជាប់៤នាក់ ណាហ្គាវើលដ៍ ជាប់៣នាក់ ព្រះខ័នរាជស្វាយរៀង ជាប់៣នាក់ ព្រៃវែង ជាប់១នាក់ និង សៀង ចន្ធា មកពីក្លិប កាតារ Al Shahaniya FC។
កម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលប៉ាគីស្ថាន ថ្ងៃទី១២ ខែតុលានេះសម្រាប់ជើងទី១ និងជើងទី២ ថ្ងៃទី១៧ ខែតុលា នៅទឹកដីប៉ាគីស្ថាន សម្រាប់វគ្គជម្រុះ FIFA World Cup 2026 ជុំទី១៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់