ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ក្នុងគោល​បំ ណងរម្លឹកគុណដល់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន – Kampuchea Thmey Daily
Connect with us

កីឡា

ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ក្នុងគោល​បំ ណងរម្លឹកគុណដល់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន

Published

on

លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ក្នុងគោលបំណងរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បីល្បាញ ការកោត សរសើរទាំងថ្នាក់ជាតិ និង ពិភពលោក។

សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការ ប្រកួតកីឡាប៉េតង់ពានរង្វាន់“គរុគុណ” ឆ្នាំ ២០២០កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា។

លោក ស សុខា បានបញ្ជាក់ថា សហ ព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកួតកីឡាប៉េតង់ពានរង្វាន់“គរុគុណ” ឆ្នាំ២០២០ នេះ ដើម្បីផ្សព្វផ្សាយការប្រកួតនេះឲ្យកាន់តែទូលំទូលាយនិងដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយវិស័យកីឡា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ ”នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងពហុកីឡដ្ឋានជាតិ។

ការប្រកួតខាងលើសហព័ន្ធបានដាក់វិញ្ញាសាប្រកួតចំនួន៨ រួមមាន៖ បុរស (ពានធំ) ៣នាក់ ទល់៣នាក់ (បម្រុង ១ នាក់) នារី ៣នាក់ទល់៣នាក់ (បម្រុង១ នាក់) យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០ ២) យុវនារី ១៨ឆ្នាំ ចុះ ២នាក់ ទល់ ២នា ក់ (ឆ្នាំកំណើតពី២០០២) ។ ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង) យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥) យុវនារី ១៥ឆ្នាំចុះ១ នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥ សមាគម : នារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង។

ការប្រជុំចាប់ឆ្នោតប្រកួត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល នៅទីលាន កីឡាប៉េតង់ក្នុងពហុកីឡដ្ឋានជាតិ ៕

វិសិទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម