Connect with us

កីឡា

សិស្សប្អូន ធន់ វិស្ណុ ឈ្នះម្ចាស់មេដាយមាសស៊ីហ្គេម ខាំ ខ្លានាង យកពានម៉ារ៉ាតុង

បានផុស

នៅ

កីឡាករ​វ័យ​ក្មេង ធន់ វិស្ណុ ឈ្នះសិស្ស​ច្បង​ជា​ម្ចាស់​មេដាយ​មាសស៊ីហ្គេម ខាំ ខ្លានាង ដើម្បី​​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ម៉ារ៉ាតុង​នៅ​​ក្នុង​កម្មវិធី​ប្រដាល់ ICY COOL កាលពីល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្វៀនបាយ័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​លក្ខណៈ​ម៉ារ៉ាតុង​ទម្ងន់​៥១​គីឡូក្រាមប្រជុំ​ដោយ​ជើង​ខ្លាំង​៤​រូប​គឺ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ខាំ ខ្លា​នាង ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អលស្តារ ឡុង ពិសិដ្ឋ អ្នក​លេង​​ក្បាច់ អេលីត រស្មី និង​​ជើង​ខ្លាំង​វ័យ​ក្មេង ធន់ វិស្ណុ។

ការ​ប្រជុំ​ទី១ ធន់ វិស្ណុ ​ធ្វើ​បាន​ល្អសម្រាប់​ការ​ប្រកួត​៣​ទឹក​ពេញ។ រូប​គេ​មានកម្លាំង​ស៊ុហ្វ​ល្អ និង​ចូល​វ៉ៃ​ដោយ​មាន​ទំនុក​ចិត្ត ហើយ​កាច់​ឲ្យ អេលីត រស្មី ដួលពីរ​បី​ដង។ ដូច្នេះ​រូប​គេ​ត្រូវ​បាន​ចៅ​ក្រម​កាត់​សេចក្តី​ឲ្យ​ឈ្នះ​ពិន្ទុ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ចំណែក ខាំ ខ្លានាង ប្រើប្រាស់​បទ​ពិសោធ​ចាស់​វស្សា និងបច្ចេកទេស​ដ៏​ល្អ​ដើម្បី​យក​ប្រៀប​លើ ឡុង ពិសិដ្ឋ រហូត​ទទួល​បាន​ជ័យជម្នះ។ មែន​ទែន​ទៅ ឡុង ពិសិដ្ឋ ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អល​ស្តារ សម្រុក​ច្រើន​នៅ​ទឹក​ទី​៣ ប៉ុន្តែ​ពីរ​ទឹក​ដំបូង​ រូប​គេ​មិន​សូវ​សម្រុក​វ៉ៃ​ខ្លាំង​ទេ។ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​ចាញ់​ពិន្ទុ ហើយ​ ខ្លានាង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ធន់ វិស្ណុ នៅ​តែ​ធ្វើ​បាន​ល្អ​ដោយ​​រូប​គេ​សម្រុក​ចូល​វ៉ៃ​មិន​ខ្លាច​ញញើត​សិស្ស​ច្បង​ ខាំ ខ្លានាង ឡើយ។ បើ​តាម​ក្បាច់​វ៉ៃ និង​ចេញ​អាវុធ​ចំ​គោល​ដៅមិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ទេ ប៉ុន្តែ ធន់ វិស្ណុ មាន​កម្លាំង​ស៊ុហ្វ​ល្អ​ និង​រឹង​មាំ​ជាង​ដែល​​មាន​ប្រៀប ដូច្នេះ​ហើយ​បាន​ជា​ចៅក្រម​កាត់​សេចក្តី​ឲ្យ​ទទួល​បាន​ជ័យជម្នះ។

តាម​រយៈ​ជ័យជម្នះ​ខាង​លើមាន​ន័យ​ថា ធន់ វិស្ណុ នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់ អេលីត រស្មី ហើយ​បង្កើត​កំណត់​ត្រា​ថ្មី​ឈ្នះ​លើ​រៀម​ច្បង ខាំ ខ្លានាង ដែល​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ទឹក​ដី​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម