Connect with us

កីឡា

អ្នក​គាំទ្រ​ស្តាយកីឡាករទាំងនេះមិនជាប់ជម្រើសជាតិ

បានផុស

នៅ

កីឡាករ​មួយ​ចំនួន​មិន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​នៅ​តែ​ជា​ប្រធាន​បទ​ត្រូវ​បាន​ជជែក​វែក​ញែក​មិន​ចេះ​ចប់​របស់​អ្នក​គាំទ្រ បន្ទាប់​ពីសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​បញ្ជី​ឈ្មោះ​២៧​នាក់​ដើម្បី​ហ្វឹក​ហាត់​​​ត្រៀម​ប្រកួត​ជម្រុះ​ជើង​ឯក​ពិភព​លោក FIFA World Cup 2026 ជា​មួយ​ប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ម្សិល​មិញ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​បញ្ជីឈ្មោះ២៧​នាក់​​​ដែល​​​កីឡាករ​ទាំង​នោះ​ វិសាខា ជាប់៩​នាក់ បឹងកេត ជាប់​៦​នាក់ ភ្នំពេញ​ក្រោន​ ជាប់​៤​នាក់ ណាហ្គាវើលដ៍ ជាប់​៣​នាក់ ព្រះខ័ន​រាជ​ស្វាយរៀង ជាប់​៣​នាក់ ព្រៃវែង​ ជាប់១​នាក់ និង​ សៀង ចន្ធា មក​ពីក្លិប កាតារ Al Shahaniya FC។

ទោះ​បី​ជា​យ៉ាង​ណា នៅ​មាន​កីឡាករ​​ខ្លះ​​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​ចង់​ឃើញ​ជាប់​ជម្រើស​ជាតិ ដោយសារ​កីឡាករ​ទាំង​នោះ​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់ និង​លេង​បាន​ល្អក្នុង​ការ​ប្រកួត​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រយៈ​ពេល​៧​សប្តាហ៍​កន្លង​ទៅ​នេះ។

​កីឡាករ​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ដូច​ជា ប្រាក់ មុន្នីឧត្តម, អ៊ុំ វិចិត្រ, ផាច់ សុជាវីឡា, ម៉ាត់ នូរ៉ុន, សារ៉េត គ្រីយ៉ា និង សាត រ៉ស៊ីប ជា​ដើម។ ក្នុង​នោះ​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​​ក៏​បាន​បង្ហាញ​ខ្លួន​បាន​ល្អ​​ឲ្យ​ក្រុម​ដូច​ជា ញាន សុស៊ីដាន និង ជូ ស៊ីនទិ ជា​ដើម។

ប្រាក់ មុន្នីឧត្តម ជាប់​ជម្រើស​១១​នាក់​ដំបូង​​រហូត​របស់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​ការ​ប្រកួត​ឈ្នះ​ទាំង​៧​សប្តាហ៍​ក្នុង​លីគ​កំពូល​កម្ពុជា។ អ្នក​ចាំទី អ៊ុំ វិចិត្រ បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ឲ្យ​ភ្នំពេញ​ក្រោន ដូចទៅ​​​ខ្សែ​ការពារ​ ផាច សុជាវីឡា និង សឿត​ បារាំង ទាំង​ការ​ប្រកួត​ក្នុង​លីគ និង AFC Cup។

ម៉ាត់ នូរ៉ុន ​តែង​តែ​បង្ហាញ​ខ្លួន​ញឹក​ញាប់​ឲ្យ​ជម្រើស​បឹងកេត​ដែល​ផ្ទុយ​ពី ឃាន់ សុប៉ិន ក្នុង​ក្រុម​ជា​មួយ​គ្នា។ ចំណែក សាត រ៉ស៊ីប ជា​តួ​សំខាន់​ក្នុង​តំណែង​បម្រើ​ការពារ​កណ្តាល​របស់​ព្រះ​ខ័ន​រាជ​ស្វាយដែល​មិន​ទាន់​ស្គាល់​ចាញ់​ក្នុង​ការ​ប្រកួត​លីគរដូវ​កាល​ថ្មី។

ទន្ទឹម​ជា​មួយ​គ្នា​នេះ អ្នក​គាំទ្រ​នៅ​តែ​ជជែក​អំពី​ការ​ជាប់​ជម្រើស​ជាតិ​របស់កីឡាករ​មួយ​ចំនួន​ដូច​ជា រ៉ឹង ប៊ុនហៀង, ឃាន់ សុប៉ិន, វ៉ាន់ តៃឡាម៉ី និង កែវ សុខសិលា ជា​ដើម។ ទោះ​បី​ជា​យ៉ាង​ណា លោក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​មាន​គោល​ដៅ និង​ចក្ខុវិស័យ​របស់​លោក​ក្នុង​ការ​នាំ​ក្រុម​កម្ពុជា​ទៅ​រក​ភាព​រីក​ចម្រើន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៧ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម