Connect with us

កីឡា

លោក Félix និយាយពីការជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិ

បានផុស

នៅ

ការជ្រើសរើសកីឡាករត្រៀម​ប្រកួតជម្រុះពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០២៦ គឺមិនមានការ​ផ្លាស់ប្តូរសមាសភាពកីឡាករច្រើនទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ប្រកូត​មិត្តភាព​អន្តរជាតិ។ ពាក់ព័ន្ធ​នឹង​ការជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិក៏មានចម្ងល់ជាច្រើនពី​អ្នក​គាំទ្រ​ជុំវិញ​កីឡាករ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ដូច​ជា ប្រាក់ មុន្នីឧត្តម, អ៊ុំ វិចិត្រ, ផាច់ សុជាវីឡា, ម៉ាត់ នូរ៉ុន, សារ៉េត គ្រីយ៉ា, សឿន បារាំង ពួកគេសុទ្ធតែបង្ហាញខ្លួនបានល្អ ក្នុងការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគគិតត្រឹមសប្ដាហ៍ទី៧។

លោក Félix Dalmás បាននិយាយថា៖«ខ្ញុំដឹងថា​ សុជាវីឡា និងបារាំង ជាកីឡាករល្អ។ ពួកគេក៏ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជាពីមុន។ ខ្ញុំជឿថា នៅពេលខាងមុខពួកគេនឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិទៀត។ បើសិនពួកគេនៅតែបន្តធ្វើបានល្អ។ សារ៉េត គ្រីយ៉ា, ប្រាក់ មុន្នីឧត្តម, គីម សុខយុទ្ធ, ឆេង​ ម៉េង ពួកគេសុទ្ធតែធ្វើបានល្អ។ ជាក់ស្តែងខ្ញុំ និងក្រុមការងារ​បាន​តាមដានជាប្រចាំទាំងការហ្វឹកហាត់ និងការបង្ហាញខ្លួនរបស់ពួកគេ។ សម្រាប់ការនៅថ្ងៃមុខទៀតអ្វីៗនឹងមានការផ្លាស់ប្តូរ។ បើពួកគេបន្តធ្វើបានល្អ ច្បាស់ណាស់ថាពួកគេនឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ»។

លោក Félix Dalmás ធ្លាប់បានលើកឡើងអំពីបញ្ហា​ពាក់​ព័ន្ធ​នឹង​កីឡាករ ប្រាក់ មុន្នីឧត្តម មិនជាប់ក្នុងបញ្ជីឈ្នោះក្នុងជំនួបមិត្តភាពអន្តរជាតិថ្ងៃ FIFA DAYS។ ផ្ទុយ​ទៅ​វិញ លោកសម្រេចជ្រើសរើសកីឡាករ​​លេងតិចក្នុងលីគ​បាន​តិច​ទៅ​វិញ។

លោក Félix Dalmás និយាយថា៖«ខ្ញុំយល់ថាមានកីឡាករជាច្រើនដែលបានបង្ហាញទម្រង់លេងល្អ។ សម្រាប់ខ្ញុំជាគ្រូបង្វឹកខ្ញុំត្រូវមើលពីសមិទ្ធផល និងទម្រង់លេងរបស់កីឡាករទាំង​អតីតកាល បច្ចុប្បន្ន និងអនាគត។ តើគាត់អាចនាំយកអ្វីដែលថ្មីដើម្បីជួយក្រុម។ ខ្ញុំដឹងថា ប្រាក់ មុន្នីឧត្តម អាចធ្វើអ្វីបានខ្លះ ព្រោះខ្ញុំបានទៅមើលគាត់ហ្វឹកហាត់នៅក្លិបព្រះខ័នរាជស្វាយរៀង។ ខ្ញុំយល់ថា រូបគេជាកីឡាករល្អម្នាក់ ប៉ុន្តែខ្ញុំគិតថា កីឡាករផ្សេងទៀតក៏ធ្វើបានល្អដូចគ្នាក្នុងតំបន់ដែលកីឡាករ ប្រាក់ មុន្នីឧត្តម លេង។ ខ្ញុំគិតថា រូបគេត្រូវខិតខំបន្ថែមទៀត។ វាមិនជារឿងប្លែកទេនៅពេល​គ្រូបង្វឹកថ្មីចូលដឹកនាំគឺតែងតែមានការរុះរើសកីឡាករជាមិនខាន»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៥៧ នាទីutes មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម