កីឡា
លីគអារ៉ាប៊ីសាអ៊ូឌីត ចាប់ផ្តើមទាក់ទងអាជ្ញាកណ្តាលនៅអង់គ្លេស
ក្រៅពីទាក់ទាញកីឡាករឆ្នើមនៅអឺរ៉ុបជាច្រើនឲ្យចូលរួមក្នុងលីគរបស់ខ្លួន ឥឡូវនេះសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតកំពុងដាក់គោលដៅលើអាជ្ញាកណ្តាលនៅក្រៅប្រទេសថែមទៀត។
សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត បានទាក់ទងអាជ្ញាកណ្តាលអង់គ្លេស Premier League រួមទាំងលោក Michael Oliver លោក Szymon Marciniak ដែលទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីខែធ្នូឆ្នាំមុន អំពីលទ្ធភាពដើម្បីផ្ទេរទៅធ្វើការនៅលីគអារ៉ាប៊ីសាអ៊ូឌីត (Saudi Pro League)។
វិធីសាស្រ្តមកទល់ពេលនេះត្រូវបានគេយល់ថា មិនទាន់ផ្លូវការ ទោះបីជាមានមហិច្ឆតានៅខាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការបន្ថែមអាជ្ញាកណ្ដាលល្អបំផុតតាមរបៀបដូចដែលពួកគេបានធ្វើក្នុងការនាំយកកីឡាករល្អៗបំផុតឆ្នាំនេះ។
លោក Manuel Navarro អតីតមន្ត្រី FIFA សញ្ជាតិស្វីស ដែលបានធ្វើការនៅនាយកដ្ឋានអាជ្ញាកណ្តាលនៃស្ថាប័នគ្រប់គ្រងពិភពលោកអស់រយៈពេល៨ឆ្នាំ មុនពេលលោកបានផ្លាស់ទៅសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត កាលពីខែកក្កដា ឆ្នាំ២០២០ ឥឡូវនេះបានក្លាយជាប្រធានសមាគមអាជ្ញាកណ្តាលអារ៉ាប៊ូីសាអ៊ូឌីត (SAFF)។
ពាក់ព័ន្ធពីកិច្ចសន្យា និងប្រាក់ខែមិនទាន់ត្រូវបានពិភាក្សានៅឡើយទេ ប៉ុន្តែ Premier League ដឹងយ៉ាងច្បាស់ថា ឥឡូវនេះពួកគេកំពុងប្រឈមនឹងលទ្ធភាពនៃសំណើរដ៏គួរឱ្យទាក់ទាញដល់មន្ត្រីអាជ្ញាកណ្ដាលឈានមុខមួយចំនួនរបស់ខ្លួន។
ស្ថាប័នអាជ្ញាកណ្តាលរបស់អង់គ្លេស PGMOL ដែលជាសហកម្មសិទ្ធិរបស់ Premier League, Football League និងសមាគមបាល់ទាត់ (FA) បានអនុញ្ញាតឱ្យមន្ត្រីរបស់ខ្លួនធ្វើឯករាជ្យក្នុងការប្រកួតធំៗនៅមជ្ឈិមបូព៌ាប្រសិនបើមានការស្នើសុំ។
លោក Oliver បានចូលដឹកនាំការប្រកួត Saudi Pro League រវាង Al-Nassr និង Al-Hilal ក្នុងខែមេសា ហើយបានត្រឡប់មកអារ៉ាប់រួម ក្នុងសប្តាហ៍នេះ ដោយទទួលបន្ទុកការប្រកួតលីគរវាង Sharjah និង Al-Ain។
លោកត្រូវបានអមដោយក្រុមមន្ត្រីអាជ្ញាកណ្ដាលអង់គ្លេសផងដែរ។ ការធ្វើដំណើរនោះត្រូវបានចុះហត្ថលេខាដោយលោក Howard Webb ប្រធានអាជ្ញាកណ្តាល PGMOL ដែលខ្លួនលោកជាប្រធានអាជ្ញាកណ្តាលសម្រាប់ SAFF៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ telegraph.co.uk
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា