កីឡា
ព្រំ សំណាង ថា ចាញ់មិនអស់ចិត្ត សុំសងសឹកកីឡាករអាមេរិក
កំណត់ត្រាមិនដែលចាញ់ជាង៣០ដងគិតចាប់តាំងពីឆ្នាំ២០២២របស់អ្នកលេងគុនខ្មែរ ព្រំ សំណាង ត្រូវបានបញ្ចប់ដោយកីឡាករអាមេរិក Banasak Pawell កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ព្រំ សំណាង បានលើកឡើងថា ខ្លួនបានចាញ់កីឡាករអាមេរិកទាំងមិនអស់ចិត្ត ពីព្រោះមិនមានកន្លែងហ្វឹកហាត់ត្រឹមត្រូវចាប់តាំងពីបានឈ្នះមេដាយមាសក្នុងកីឡាស៊ីហ្គេមមក។ ទើបតែពេលនេះមេបានរៀបចំកន្លែងថ្មីរួចរាល់។ សូមកុំថាមិនហ្វឹកហាត់ និងសុំទោសដែលធ្វើឲ្យបងប្អូនកម្ពុជាខកបំណង។ ស្នើសុំស្ថានីយ៍ទូទស្សន៍រៀបចំការប្រកួតដើម្បីសងសឹកឡើងវិញ។

ការប្រកួតប្រើពេលត្រឹមតែ៣ទឹកបង្ហាញឲ្យឃើញថា កីឡាករគុនខ្មែរ ព្រំ សំណាង មិនអាចធ្វើអ្វីកើតលើកីឡាករអាមេរិកបានទេ ស្របពេលកម្ពស់ចាញ់ប្រៀបកីឡាករអាមេរិក។ ថ្វីបើចាញ់ប្រៀបខាងកម្ពស់ ក៏ ព្រំ សំណាង មិនបានប្រើកណ្តាប់ដៃ កែង និងទាត់ឡើយ។ រូបគេព្យាយាមអោបដើម្បីឡើងជង្គង់ដែលរឹតតែពិបាក ពីព្រោះចាញ់ប្រៀបខាងកម្ពស់។
ផ្ទុយទៅវិញ Banasak Pawell ប្រើជង្គង់ដោយមានប្រសិទ្ធភាព និងបានល្អតាមរយៈការបុកលើពោះរបស់ ព្រំ សំណាង។ ជាពិសេសរូបគេបានប្រើកែងបកត្រូវមុខបណ្តាលឲ្យកីឡាករគុនខ្មែររេទៅប៉ះខ្សែរេញ។ ទីបំផុត Pawell បានឈ្នះដោយពីន្ទុដើម្បីបានក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC អន្តរទ្វីប។
ការប្រកួតនេះ អ្នកគាំទ្រមួយចំនួនបានរិះគន់សមត្ថភាពរបស់ ព្រំ សំណាង ដោយគ្មានអាវុធច្បាស់លាស់។ ជាពិសេសកីឡាករមីយ៉ាន់ម៉ា Dave Leduc បាននិយាយថា ការប្រកួតរបស់ ព្រំ សំណាង និង Pawell គួរឲ្យធុញទ្រាន់ និងគ្រាន់តែជាការប្រកួតបង្ក្រប់កិច្ច។ ពួកគេនឹងរៀបការ បន្ទាប់ពីចប់ការប្រកួត។ ការលើកឡើងបែបនេះរបស់ Leduc ដោយសារឃើញអោបគ្នាច្រើនពេកទាំង៣ទឹក៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង