កីឡា
ពានសម្តេចតេជោថ្នាក់ខេត្តវគ្គ៨ក្រុមរំពឹងប្រកួតក្រោយថ្ងៃ FIFA Day
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ បានរកឃើញ៨ក្រុមចុងក្រោយ បន្ទាប់ពីចំណាយពេលប្រកួតជាង៦ខែរួចមក។
អធិរាជដំរីឦសាន–ខេត្តរតនគិរីជាក្រុមចុងក្រោយគេដែលបានឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានប្រកួតស្មើ ១-១ ជាមួយ ខេត្តកំពង់ធំ ក្នុងជំនួបបញ្ចប់ពូល D កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
បេក្ខភាពវគ្គ៨ក្រុមចុងក្រោយ៖
- ពូល A៖ ក្រុមភ្នំពេញហ្គាឡាក់ស៊ី និង ខេត្តព្រះសីហនុ
- ពូល B៖ ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម
- ពូល C៖ ខេត្តបន្ទាយមានជ័យ និង ក្រុមឈើតុំ–ខេត្ដពោធិ៍សាត់
- ពូល D៖ ក្រុមសន្ដិភាព-ខេត្តកំពង់ធំ និង អធិរាជដំរីឦសាន-រតនគីរី
ចំពោះការប្រកួតវគ្គ៨ក្រុមចុងក្រោយ គ្រោងនឹងធ្វើក្រោយថ្ងៃការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា (FIFA Day) ខណៈនៅរង់ចាំការប្រកាសជាផ្លូវការពីគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
គួររម្លឹកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន២០ក្រុមចូលរួមប្រកួតតំណាងរាជធានីខេត្ត បែងចែកជា៤ពូល ក្នុង១ពូលមាន ៥ក្រុម បានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា