កីឡា
គ្រូ Shan United ថា គ្មានសម្ពោធទេប៉ះភ្នំពេញក្រោនថ្ងៃស្អែក
ក្លិប Shan United របស់មីយ៉ាន់ម៉ាត្រូវជួបជាមួយក្លិបភ្នំពេញក្រោន វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Han Win Aung គ្រូបង្វឹក Shan United និយាយថា៖«ខ្ញុំគិតថា ការលេងជាមួយភ្នំពេញក្រោនថ្ងៃស្អែកជាការប្រកួតសន្សំពិន្ទុក្នុងពូលធម្មតា។ ទម្រង់លេងគឺតាមទម្រង់ដូចដែលយើងលេងមុនៗ គឺគ្មានការផ្លាស់ប្តូរអ្វីទេ។ ខ្ញុំគិតថា កម្រិតការប្រកួតលីគកម្ពុជាក៏មិនខុសនឹងកម្រិតលីគមីយ៉ាន់ម៉ាប៉ុន្មានដែរ»។
ការប្រកួតសន្សំពិន្ទុក្នុងពូលដំបូងនៃពានរង្វាន់ AFC Cup ក្រុមហ្វីលីពីន Shan United បានចាញ់ក្រុមអូស្ត្រាលី Macarthur ក្នុងផ្ទះរបស់ខ្លួនដោយលទ្ធផល ០-៣។ ការប្រកួត៥លើកចុងក្រោយគ្រប់កម្មវិធីរបស់ Shan United គឺឈ្នះ៤ និងចាញ់១។

Shan United មានបទពិសោធច្រើនក្នុងពានរង្វាន់អន្តរជាតិ។ ពួកគេធ្លាប់លេងក្នុងវគ្គជ្រម្រុះពានរង្វាន់ AFC Champions League និងតែងតែបង្ហាញខ្លួនក្នុងពានរង្វាន់ AFC Cup។ បច្ចុប្បន្ន ពួកគេកំពុងឈរលេខ១ក្នុងតារាងពិន្ទុលីគកំពូលមីយ៉ាន់ម៉ា ដោយប្រកួត១៥លើកមិនទាន់ចាញ់ឡើយ៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ