កីឡា
ខ្សែការពារ Soe Moe Kyaw ថា ភ្នំពេញក្រោនល្អជាង Shan United
ខ្សែការពារសញ្ជាតិមីយ៉ាន់ម៉ា Soe Moe Kyaw ចាត់ទុកក្លិបរបស់ខ្លួនគឺភ្នំពេញក្រោនល្អជាង Shan United នៅពេលក្រុមទាំងពីរត្រូវប៉ះគ្នាវគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup វេលាម៉ោង៧យប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែតុលានេះ ខ្សែការពារសញ្ជាតិមីយ៉ាន់ម៉ារបស់ក្លិបភ្នំពេញក្រោន Soe Moe Kyaw បាននិយាយថា ៖«ខ្ញុំស្គាល់កីឡាករមីយ៉ាន់ម៉ាជាច្រើននៅក្លិប Shan United។ ពួកគេជាមិត្តភក្តិរបស់ខ្ញុំនៅក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ហើយជាកីឡាករដែលមានគុណភាព ប៉ុន្តែក្រុមភ្នំពេញក្រោនល្អជាង។ កីឡាករលេខ១០ និងលេខ២៩របស់ Shan United គ្រោះថ្នាក់ ប៉ុន្តែពួកគេមិនលំបាកសម្រាប់ខ្ញុំទេ»។
ខ្សែបម្រើលេខ១០ Myat Kaung Khant និងខ្សែប្រយុទ្ធលេខ២៩ Ye Yint Aung សញ្ជាតិមីយ៉ាន់ម៉ារបស់ Shan United ត្រូវបានខ្សែការពារភ្នំពេញក្រោន Soe Moe Kyaw ចាត់ទុកជាកីឡាករគ្រោះថ្នាក់ជាងគេ ប៉ុន្តែរូបគេគិតថា មិនបាកសម្រាប់ខ្លួនត្រូវបិទ និងសម្រាប់ក្រុមភ្នំពេញក្រោនទេ។

ក្រុមទាំងពីរបានឆ្លងកាត់១ប្រកួតដូចគ្នា ក្នុងនោះ ភ្នំពេញក្រោន បានយកឈ្នះលើក្រុមហ្វីលីពីន DH Cebu FC ដោយលទ្ធផល ០-៣ ខណៈក្រុមមីយ៉ាន់ម៉ា Shan United បានចាញ់ក្រុមអូស្ត្រាលី Macarthur FC ដោយលទ្ធផល ៣-០ ដូច្នេះក្រុមតំណាងកម្ពុជាមាន៣ពិន្ទុ ស្ថិតនៅលេខ២ក្នុងពូល ខណៈ Shan United មិនទាន់មានពិន្ទុទេស្ថិតនៅបាតតារាង។

ភ្នំពេញក្រោន និង Shan United ធ្លាប់ជួបគ្នាម្តងក្នុងពានរង្វាន់ AFC President’s Cup កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដោយកាលនោះក្រុមមីយ៉ាន់ម៉ាបានយកឈ្នះដោយលទ្ធផល៤-៣។
កាលពីឆ្នាំ២០១៨ Shan United ធ្លាប់ឈ្នះបឹងកេតដោយលទ្ធផល ៤-១ នៅក្នុងផ្ទះរបស់ខ្លួនជើងទី១ និងជើងទី២បានយកឈ្នះ ១-២ នៅរាជធានីភ្នំពេញក្រោន ក្នុងពានរង្វាន់ AFC Cup។

Soe Moe Kyaw បានចូលរួមជាមួយភ្នំពេញក្រោនកាលពីដើមរដូវកាល២០២៣នេះដោយបានជួយក្រុមឈ្នះ៣ប្រកួតជាប់គ្នាក្នុងពាន AFC Cup និងឈ្នះ៦ប្រកួតក្នុងចំណោម៧ប្រកួតក្នុងលីគកំពូលរដូវកាលថ្មី។ ពេលនេះក្នុងនាមជាសមាជិកភ្នំពេញក្រោន រូបគេត្រូវលេងតទល់នឹងមិត្តរួមជាតិរបស់ខ្លួន៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង