Connect with us

កីឡា

កីឡាករបាល់បោះ៣រូបមានកិច្ចសន្យាពេញមួយជីវិតជាមួយNike

បានផុស

នៅ

កីឡាបាល់បោះ​មានប្រជាប្រិយភាព​ខ្លាំងនៅ​សហរដ្ឋអាមេរិក​ដែល​ធ្វើ​ឲ្យ​តារា​​ឆ្នើម​​​៣​រូប​​ទទួល​បាន​កុងត្រាពេញមួយជីវីតជាក្រុមហ៊ុន Nike។ ក្រុមហ៊ុនមិនខ្លាច​លើ​ការ​ចំណាយ​លុយ​ដ៍ច្រើនសន្ធឹកសន្ធាប់​ក្នុងការផ្តល់​ឲ្យ​តំណាង​ផ្សព្វផ្សាយ​របស់​ខ្លួន​ពេញ​មួយ​ជីវិត​​ឡើយ។

ខាងក្រោមនេះជាកីឡាករ​បាល់​បោះ៣រូប​ទទួលបាន​​កុងត្រា​ពេញមួយជីវិត៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


១. កីឡាករ LeBron James

កីឡាករ LeBron James បច្ចុប្បន្ន​លេងឲ្យក្លិប Los Angeles Lakers បានក្លាយជា​តំណាងផ្សព្វផ្សាយ​ជាមួយ Nike តាំងពីមុនពេល​​ចូលលេងបាល់បោះ​អាមេរិក NBA។ គាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៧ឆ្នាំ ជាមួយក្រុមហ៊ុនក្នុងឆ្នាំ ២០០៣ ដែលមានតម្លៃជាង ៩០ លានដុល្លារ។ ពេលនោះ មនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើក្រុមហ៊ុន​ហ៊ានចំណាយលុយយ៉ាងច្រើន​ដល់​កីឡាករ​​​អាយុ​ទើប​១៨ឆ្នាំ ដែលមិនទាន់បានមានជំនាញនិងភាពល្បីល្បាញទៅវិញ។

យោងតាមលោក Kurt Badenhausen នៅ​ទស្សនាវដ្តី Forbes ការលក់ស្បែកជើងដែលមានហត្ថលេខារបស់ LeBron James ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ ៣៤០ លានដុល្លារនៅចន្លោះខែកុម្ភៈ ឆ្នាំ​២០១៤ ដល់ខែមករា ឆ្នាំ​២០១៥ ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ក្រុមហ៊ុន។ ឆ្នាំ២០១៥ ភាពជាដៃគូរបស់ពួកគេកាន់តែមានភាពល្អប្រសើរ James បានចុះកិច្ចសន្យាពេញមួយជីវិត​ដែលមានតម្លៃប្រហែល​១​ពាន់លានដុល្លារ។

២. កីឡារ Michael Jordan

អតីតកីឡាករ​​ Michael Jordan ជាកីឡាករបាល់បោះ​ដំបូង​ដែល​បាន​ចុះហត្ថលេខាលើកិច្ចសន្យាពេញមួយជីវិតជាមួយក្រុមហ៊ុន។ លោកអាចរកប្រាក់ចំណូលបាន៥% ក្នុង​ការ​លក់ស្បែកជើងម៉ាក Jordan របស់ក្រុមហ៊ុន។ ឆ្នាំ ១៩៨៤ លោក Jordan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nike ដែលមានតម្លៃត្រឹមតែ ២.៥ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ។

រយៈពេល៤០ឆ្នាំជាមួយក្រុមហ៊ុន​ក្នុងនាមជាអត្តពលិក និងជា​តំណាង​ផ្សព្វផ្សាយ​​ លោក​អាចរកបាន​ប្រាក់ចំណូល​ប្រមាណ​១.៨ ពាន់លានដុល្លារ។ ក្រុមហ៊ុន​ដំបូង​ឡើយ​បាន​ព្យាករ​ពី​ការ​លក់​ស្បែកជើង​ Air Jordan ក្នុងទឹកប្រាក់ប្រមាណ៣លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែក្នុង​ឆ្នាំ​ដំបូង​ក្រុម​ហ៊ុន​អាចរកបានដល់ទៅ​ ១២៦ លាន​ដុល្លារ ដោយ​សារ​​​ឥទ្ធិពលរបស់​លោក Michael Jordan។

៣. កីឡាករ Kevin Durant

Kevin Durant ជាកីឡាករបាល់បោះទី៣ ក្នុងក្របខណ្ឌបាល់បោះ​អាមេរិក​ NBA ដែលទទួលបានកុងត្រាពេញមួយជីវិតជាមួយក្រុមហ៊ុន Nike។ បច្ចុប្បន្នកីឡាករ​លេងឲ្យក្លិប Phoenix Suns។

កីឡាករ​រូប​នេះ​បានចូលរួមជាមួយក្រុមហ៊ុន​ក្នុងឆ្នាំ២០១៤ ក្នុងកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៣០០លានដុល្លារ និង​មាន​កញ្ចប់​ថវិកា​ចូលនិវត្តន៍​៥០លានដុល្លារ​មុនពេល​លោក​ទទួលបានកុងត្រាពេញមួយជីវិត។

រហូត​ដល់​ពេល​នេះ ក្រុមហ៊ុន​មានកុងត្រាពេញមួយជីវិតជាមួយអត្តពលិក​៤រូបប៉ុណ្ណោះ​គឺ​កីឡាករ​បាល់បោះ​ Michael Jordan, LeBron James Kevin Durant និង​កីឡាករ​បាល់ទាត់ Cristiano Ronaldo៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៨ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម