Connect with us

កីឡា

លក្ខខណ្ឌ៥យ៉ាងដើម្បីក្លាយជាម្ចាស់រថយន្តក្នុងការប្រកួតថ្ងៃទី១១តុលា

បានផុស

នៅ

កីឡាករ​​ប្រដាល់​៥​ប្រទេស​ផ្សេង​គ្នា​នឹង​មក​ប្រកួត​ជា​មួយ​អ្នក​លេង​គុន​ខ្មែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដែល​មាន​រង្វាន់​រថយន្ត​ពី​ប៊ូសស្ត្រង នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​តុលា ឆ្នាំ​២០២៣​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទាំង​៧​គូ ប៉ុន្តែ​កីឡាករ​កម្ពុជា​៤​រូប​គឺ ឈុត សេរីវ៉ាន់ថង, ឃីម បូរ៉ា, អេលីត សាន់ និង ទូច ដេវីត ​ត្រូវ​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​រង្វាន់​រយន្ត​ថ្មីទំនើប​១​គ្រឿង ខណៈ​​៣​រូប​ទៀត​គឺ​ ព្រំ សំណាង, ពេជ្រ សម្បត្តិ និង ប៉ឺត សង្ឃឹម មិន​មែន​ប្រកួត​ដើម្បី​ប្រជែង​រង្វាន់​រថយន្ត​ទេ។

បេក្ខភាព​ប្រជែង​រង្វាន់​រថយន្ត​គឺ ទូច ដេវិត ប៉ះ​កីឡាករ​ចិន Wang Yue Yue។ អេលីត សាន់ ប៉ះ​កីឡាករ​ថៃ Rungrawee។ ឈុត សេរីវ៉ាន់ថង ប៉ះ​កីឡាករ​ប្រេស៊ីល Italo Fritas និង ឃីម បូរ៉ា ប៉ះ​កីឡាកថៃ Chatchai។

កីឡាករ Elias Ghazali (ស្តាំ) ជាដៃគូរបស់ ពេជ្រ សម្បត្តិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​មិត្តភាព​អន្តរជាតិ​មិន​ប្រជែង​រង្វាន់​រថយន្ត ម្ចាស់​មេដាយ​មាសស៊ីហ្គេម ប៉ឺត សង្ឃឹម ប៉ះ​កីឡាករ​ចិន Guo Chen។ ម្ចាស់​រង្វាន់​រថយន្ត​លើក​ទី១ ពេជ្រ សម្បត្តិ ប៉ះ​កីឡាករ​ម៉ាឡេស៊ី​-អាមេរិក Elias Ghazali និង​ម្ចាស់​មេដាយ​មាសស៊ីហ្គេម ព្រំ សំណាង ប៉ះ​កីឡាករ​អ៊ុយក្រែន Vladyslav។

កីឡាករ Italo Fritas (ប្រេស៊ីល) ដៃគូរបស់ ឈុត សេរីវ៉ាន់ថង

លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ដើម្បី​ប្រជែង​រង្វាន់​រថយន្ត​ថ្មី​សន្លាង១​គ្រឿង​មាន​ច្រើនដូចខាង​ក្រោម៖

១. ប្រសិន​បើ កីឡាករ​ខ្មែរ​ទាំង​៤​រូប​ទទួល​បាន​ជ័យជម្នះ​​​ដូច​គ្នា នឹង​ជ្រើស​រើស​យក​២​រូប (ខ្មែរប៉ះ​ខ្មែរ) ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​ផ្ទាល់ តាន​រយៈសារ​គាំទ្រ​តាម​លេខ​ទូរសព្ទ និងតាម​បណ្តាញ​សង្គម​ ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ជា​គូ​ទី៨ ហើយ​អ្នក​ឈ្នះ​​គឺ​ជា​ម្ចាស់​រថយន្ត។

. ប្រសិន​បើ​កីឡាករ​ខ្មែរ​៣​នាក់​ឈ្នះ គឺជ្រើស​រើស​យក​២​រូប​​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​ផ្ទាល់ តាន​រយៈសារ​គាំទ្រ​តាម​លេខ​ទូរសព្ទ និងតាម​បណ្តាញ​សង្គម​ ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ជា​គូ​ទី៨ ហើយ​អ្នក​ឈ្នះ​​គឺ​ជា​ម្ចាស់​រថយន្ត។

​៣. ប្រសិន​បើ កីឡាករ​ខ្មែរ​២​​នាក់​ឈ្នះ គឺ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ជា​គូ​ទី៨ ហើយ​អ្នក​ឈ្នះ​​គឺ​ជា​ម្ចាស់​រថយន្ត។
​៤. ប្រសិន​បើ​ កីឡាករ​ខ្មែរ​តែ​១​នាក់​ឈ្នះ​គឺ​ក្លាយ​ជា​ម្ចាស់​រថយន្ត​តែ​ម្តង​ដោយ​គ្មាន​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​គូ​ទី​៨​ទេ។

. ប្រសិន​បើ កីឡាករ​ខ្មែរ​ចាញ់​ទាំង​៤​នាក់ គឺ​ប្រើ​​វិធី​សាស្ត្រ​​នៃ​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​ផ្ទាល់ តាន​រយៈសារ​គាំទ្រ​តាម​លេខ​ទូរសព្ទ និងតាម​បណ្តាញ​សង្គម​ ដើម្បី​​ប្រកួត​​គូ​ទី៨ ហើយ​អ្នក​ឈ្នះ​​គឺ​ជា​ម្ចាស់​រថយន្ត។

កីឡាករ Chatchai (ថៃ) ដៃគូរបស់ ឃីម បូរ៉ា

សូមបញ្ជាក់​ថា កីឡាករ​បរទេសមិន​មែន​ជា​​បេក្ខភាព​ដើម្បី​​រង្វាន់​រថយន្ត​ទេ។ ពួក​គេ​ប្រកួត​មិត្តភាព​អន្តរជាតិ​ធម្មតា​ដែល​ខុស​ពី​កីឡាករ​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​ដើម្បី​​ប្រជែង​គ្នា​ឆ្ពោះ​ទៅ​ដណ្តើម​រង្វាន់​រថយន្ត។

  • ទូច ដេវីត vs Wang Yue Yue (ចិន)
  • អេលីត​ សាន់ vs Rungrawee Banchamek (ថៃ)
  • ឈុត សេរីវ៉ាន់ថង vs Italo Fritas (ប្រេស៊ីល)
  • ឃីម បូរ៉ា vs Chatchai PK Saenchai (ថៃ)
  • ប៉ឺត សង្ឃឹម vs Guo Chen (ចិន)
  • ព្រំ សំណាង vs Vladyslav (អ៊ុយក្រែន)
  • ពេជ្រ សម្បត្តិ vs Elias Ghazali (ម៉ាឡេស៊ី/អាមេរិក)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម