Connect with us

កីឡា

អេឡិច សាន់ដ្រូ អរគុណទឹកចិត្តពលរដ្ឋខ្មែរដែលបានជួយខ្លួននៅពេលពិបាក

បានផុស

នៅ

កីឡាករប្រដាល់ប្រើស៊ីល អេឡិច សាន់ដ្រូ ក្រោយពីបានចូលហ្វឹកហាត់គុនខ្មែររយៈ​​ពេល​ប៉ុន្មានខែ​កន្លង​ទៅ​នេះ​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រគុនខ្មែរនៅកម្ពុជា ក្រោយជួបបញ្ហាមិនអាចវិលត្រឡប់ទៅក្លិបចាស់​នៅ​ប្រទេស​ថៃវិញ។

អេឡិច សាន់ដ្រូ កំពុង​រីករាយ​នឹង​ជីវិតរស់នៅក្នុងប្រទេសកម្ពុជា ស្រប​ពេល​ខ្លួន​​ហ្វឹក​ហាត់​​នៅ​ក្លិបខ្លារខិន​មាន​រិទ្ធិ​ដែលមានលោក រីកគី ជាគ្រូបង្ហាត់។ កីឡាករ​រូ​ប​នេះ​បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំកំពុងរីករាយ​ខ្លាំងក្នុងការស្នាក់​នៅប្រទេសកម្ពុជា។ កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ។ ខ្ញុំ​ទទួល​បាន​ស្វាគមន៍យ៉ាងកក់ក្តៅ និង​ពោរពេញ​ដោយ​ក្តីស្រឡាញ់​​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ខ្ញុំសូម​អរគុណយ៉ាង​ជ្រាល​ជ្រៅ​ដល់ប្រជាជនកម្ពុជាដែលបានជួយខ្ញុំនៅពេលជីវិតខ្ញុំជួបបញ្ហា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​​ចូល​ហ្វឹក​ហាត់​នៅ​​ក្លិបខ្លារខិន​មាន​រិទ្ធិ កីឡាករ អេឡិច សាន់ដ្រូ ត្រូវ​បាន​អ្នក​ដឹក​នាំ​ទុកចោលនៅច្រកទ្វារព្រំដែនប៉ោយប៉ែត ព្រំ​ដែន​កម្ពុជា-ថៃ​ បន្ទាប់​ពី​បាន​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា ដោយសារ​លិខិតឆ្លងដែនផុតសុពលភាព។ រូបគេ​តែលតោលដោយមិនអាចធ្វើដំណើរទៅក្លិប​ចាស់​របស់ខ្លួននៅ​ថៃបាន​ឡើយ។ ពេលនោះលោក Tommy Kim ​ជា​អ្នក​រៀបចំ​ការ​ប្រកួត​កីឡា​ប្រដាល់​ម្នាក់​បាននាំយក​ អេឡិច សាន់ដ្រូ ចូលរួមហ្វឹកហាត់​នៅ​ក្លិបខ្លារខិន​មាន​រិទ្ធិ​​ដែល​រូប​គេ​មិន​​​ស្គាល់​នរណា​ម្នាក់​សោះ។

អេឡិច សាន់ដ្រូ បានបន្ថែមថា ៖«កាលពីខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំចាប់ផ្តើមហ្វឹកហាត់​មួយ​ថៃ នៅ​ប្រទេសប្រេស៊ីល។ ក្រោយពីបានមកប្រកួតនៅ​កម្ពុជា ខ្ញុំបានស្គាល់សិល្បៈក្បាច់គុនខ្មែរពិតប្រាកដគឺការប្រើក្បាច់វាយដ៏កាចសាហាវ ដោយប្រើកែង។ នេះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់គុនខ្មែរហើយខ្ញុំក៏ចង់ចំណាយពេល​វេលា​នៅកម្ពុជាឲ្យបានច្រើន និងចង់រៀបការនៅទីនេះផងដែរ»។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Guo Jiakun
នយោបាយ១០ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៣៩ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម