កីឡា
លទ្ធផលការប្រកួតចំបាប់របស់កម្ពុជានៅកីឡាអាស៊ី ខណៈ៨រូបទៀតជាក្តីសង្ឃឹម
កីឡារបស់កម្ពុជាមួយចំនួនបានបញ្ចប់ហើយក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិនដែលបានចាប់ប្រកួតតាំងពីថ្ងៃទី១៩ ខែតុលា និងគ្រោងបញ្ចប់នៅថ្ងៃទីអាទិត្យ ទី៨ ខែតុលា ចុងសប្តាហ៍នេះ។
កីឡាមួយចំនួនដែលបញ្ចប់ក្នុងចំណោម១៧ប្រភេទកីឡា ប៉ុន្តែកម្ពុជាមិនទាន់ឈ្នះមេដាយណាមួយឡើយ។ បើនិយាយពីកីឡាចំបាប់វិញ កម្ពុជាបានបញ្ជូនចូលរួមប្រកួតអត្តពលិក១៤រូបចូលរួមប្រកួតដែលបានចាប់ផ្តើមពីថ្ងៃទី៤ ខែតុលា ហើយកីឡាករ កីឡាការិនីចំបាប់កម្ពុជាបានបញ្ចប់ការប្រកួតចំនួនដែរ។
ខាងក្រោមជាលទ្ធផលនៃការប្រកួតរបស់កីឡាករ កីឡាការិនីចំបាប់កម្ពុជានៅថ្ងៃទី៤ និងទី៥ ខែតុលា ហើយនៅសល់កីឡាករ កីឡាការិនី៨រូបទៀតដែលជាក្តីសង្ឃឹមស្វែងរកមេដាយដើម្បីបំបែកកំណត់ត្រាដែលកម្ពុជាមិនទាន់ឈ្នះណាមួយសោះទាំងមាស ប្រាក់ និងសំរិទ្ធ។
ជាពិសេសកីឡាករ ស៊ូ បាលី ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម និងជាម្ចាស់មេដាយសំរិទ្ធកីឡាចំបាប់អាស៊ីអាយុក្រោម២៣ឆ្នាំជាក្តីសង្ឃឹមរបស់កម្ពុជា នៅពេលរូបគេត្រូវប្រកួតទម្ងន់១២៥គីឡូក្រាមជាមួយកីឡាករនេប៉ាល់ Yadav Raj នៅវគ្គ៨រូបចុងក្រោយ។

លទ្ធផល ថ្ងៃទី៤ ខែតុលា
- កីឡាករ ឈឿង វាសនា ចាញ់ជប៉ុន Sumi Masato ដោយពិន្ទុ ០-៨ ទម្ងន់៨៧គីឡូក្រាម វគ្គ៨រូបចុងក្រោយ
- កីឡាករ កែវ សុភ័ក្តិ ចាញ់ម៉ុងហ្គោលី Makhudov Akzhol ដោយពិន្ទុ ០-៤ ទម្ងន់៧៧គីឡូក្រាម វគ្គ៨រូបចុងក្រោយ
- កីឡាករ កែវ សុភ័ក្តិ បន្តឡើងវគ្គដណ្តើមមេដាយសំរិទ្ធ បន្ទាប់ពីគ្មានដៃគូ វគ្គជម្រុះ ទម្ងន់៧៧គីឡូគ្រាម (វិញ្ញាសាទី២)
- កីឡាករ កែវ សុភ័ក្តិ ចាញ់កាហ្សាក់ស្ថាន Sadykov Azat វគ្គដណ្តើមមេដាយសំរិទ្ធ ទម្ងន់៧៧គីឡូក្រាម
- កីឡាករ ច្រាយ ប្រុស ចាញ់ចិន Cao Liguo ទម្ងន់៦០គីឡូក្រាម វគ្គ១៦រូបចុងក្រោយ
លទ្ធផល ថ្ងៃទី៥ ខែតុលា
- កីឡាការិនី ឌិត សំណាង ចាញ់ជប៉ុន Yoshimoto Remina ដោយពិន្ទុ ០-១០ វគ្គ១៦រូបចុងក្រោយ
- កីឡាការិនី ឈឿន ស្រីឡែន ចាញ់ចិន Hong Kexin ដោយពិន្ទុ ០-៤ ទម្ងន់៥០គីឡូក្រាម វគ្គ១៦រូបចុងក្រោយ
- កីឡាការិនី សម្បត្តិ វណ្ណៈ ចាញ់កូរ៉េខាងជើង Choe Hyogyong ដោយពិន្ទុ ០-១០ ទម្ងន់៥៣គីឡូក្រាម វគ្គ៨រូបចុងក្រោយ
- កីឡាការិនី ឌិត សំណាង ចាញ់អ៊ូបេគីស្ថាន Keunimjaeva Aktenge ទម្ងន់៥០គីឡូក្រាម វគ្គជម្រុះដំបូង (វិញ្ញាសាទី២)
កម្មវិធីប្រកួត ថ្ងៃទី៦ ខែតុលា
- កីឡាការិនី សឿន សម្ភស្ស ប្រកួតជាមួយកីឡាការិនីម៉ុងហ្គោលី Narmandakh Nasanb ទម្ងន់៥៧គីឡូក្រាម វគ្គ១៦រូប
- កីឡាការិនី ជា កញ្ញា ប្រកួតជាមួយកីឡាការិនីចិន Zhou Feng ទម្ងន់៦៨គីឡក្រាម វគ្គ៨រូបចុងក្រោយ
- កីឡាករ យុន ប៊ុណ្ណា រងចាំដៃគូទម្ងន់៦៥គីឡូក្រាម នៅវគ្គ១៦រូបចុងក្រោយ
- កីឡាការិនី សឿន នឿន រង់ចាំដៃគូទម្ងន់៦២គីឡូក្រាម វគ្គ៨រូបចុងក្រោយ
កម្មវិធីប្រកួត ថ្ងៃទី៧ ខែតុលា
- កីឡាករ ម៉ូ សារី ប្រកួតចាមួយកីឡាករតូកមេនីស្ថាន Hemelyayev Shatlyk ទម្ងន់៩៧គីឡូក្រាម វគ្គ១៦រូបចុងក្រោយ
- កីឡាករ ឈឿន ឆេង ប្រកួតជាមួយកីឡាករឥណ្ឌា Yasg ទម្ងន់៧៤គីឡូក្រាម វគ្គ១៦រូបចុងក្រោយ
- កីឡាករ ហេង វុទ្ធី ប្រកួតជាមួយកីឡាករម៉ុងហ្គោលី Byambasurenw Bat ទម្ងន់៨៦គីឡូក្រាម វគ្គ១៦រូបចុងក្រោយ
- កីឡាករ ស៊ូ បាលី ប្រកួតជាមួយកីឡាករនេប៉ាល់ Yadav Raj ទម្ងន់១២៥គីឡូក្រាម វគ្គ១៨រូបចុងក្រោយ
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច