កីឡា
អបអរសាទរ ភ្នំពេញក្រោន ឈ្នះ Shan United មិនឲ្យតដៃរួច៤-០
ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនទទួលបានជ័យជម្នះយ៉ាងកក់ក្តៅលើក្រុមភ្ញៀវ Shan United ក្នុងលទ្ធផលតដៃមិនរួច ៤-០ថ្ងៃទី៥ ខែតុលា នេះ វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅវគ្គទី១ ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានបំប៉ោងសំណាញ់ទីក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា Shan United តែ១គ្រាប់ប៉ុណ្ណោះដោយខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu តាមរយៈការស៊ុតពិន័យ១១ម៉ែត្របានសម្រេចនៅនាទី២៧។
ចូលវគ្គ២ ក្រុមភ្ញៀវបានព្យាយាមដាក់សម្ពាធច្រើននៅដើមវគ្គ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ម្ចាស់ផ្ទះបានទេ។ ផ្ទុយទៅវិញ ភ្នំពេញក្រោនអាចរកបាន៣គ្រាប់បន្ថែមទៀតដែលគ្រាប់ទី២រកបានដោយ Shintaro នៅនាទីទី៧៥ ខណៈគ្រាប់ទី៣ដោយ លឹម ពិសុទ្ធ នៅនាទី៨៩ និងគ្រាប់ទី៤ដោយកីឡាករជប៉ុន Shintaro ទៀតនៅនាទីទី៩០+៤ ដែលបានធ្វើឲ្យរូបគេរកធ្វើបានហែតទ្រីកក្នុងប្រកួតការប្រកួតនេះ ហើយជាគ្រាប់ទី៤ដែលរូបគេរកបានវគ្គសន្សំពិន្ទុក្នុងពូល២ប្រកួត។
មែនទែនទៅ ការប្រកួតនេះ ភ្នំពេញក្រោនគួរតែអាចរកបានគ្រាប់បាល់ច្រើនជាងនេះ ប៉ុន្តែឱកាសដាច់មាត់ និងតែតច្បាស់ៗជាច្រើនដងធ្វើមិនបានសម្រេច។
រហូតដល់ពេល ភ្នំពេញក្រោន ឈ្នះ២ប្រកួតជាប់គ្នា និងរកបាន៦ពិន្ទុពេញដោយឈរលេខ២ក្នុងពូល F នៅពីក្រោមក្រុមអូស្ត្រាលី Marcathur FC ដែលឈ្នះ២ប្រកួតមាន៦ពិន្ទុដែរ ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង៕
លទ្ធផលពូល F ប្រកួតទី២
-Macarthur FC ៨-២ DH Cebu FC
-ភ្នំពេញក្រោន ៤-០ Shan United
តារាងពិន្ទុបណ្តោះអាសន្ន
-Macarthur មាន៦ពិន្ទុ
-ភ្នំពេញក្រោន មាន៦ពិន្ទុ
-Shan United មានសូន្យពិន្ទុ
-DH Cebu មានសូន្យពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ