Connect with us

កីឡា

អបអរសាទរ! ស្រួង ភាវី ត្រូវបានរដ្ឋាភិបាលកូរ៉េផ្តល់ពានរង្វាន់មួយដ៏ថ្លៃថ្លា

បានផុស

នៅ

កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ា​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េ​​​ខាង​ត្បូង​ផ្តល់​ពាន​រង្វាន់ «វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌ និង​ពាន​រង្វាន់​ពី​ក្រសួង​ព័ត៌មាន ក៏ដូច​ជា​កាសែត និង​ទស្សនា​វដ្តី» ក្នុង​ចំណោម​ជយលាភី​៦​រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់​ដ៏​មហា​កិត្តិយស​នេះ បន្ទាប់​ពី​កីឡាការិនី​កម្ពុជា​រូប​នេះ​ចូល​រួម​យ៉ាង​សកម្មក្នុង​បុព្វហេតុ​មនុស្ស​ធម៌​​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ និង​ជា​ពិសេស​នៅ​ប្រទេស​កម្ពុជា។ នាង​បាន​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​ជា​បន្ត​បន្ទាប់​ឲ្យ​អង្ការ និង​ស្ថាប័នសប្បុរសធម៌​ ក៏​ដូច​ជា​​ចូល​រួម​សកម្មនានា​ជា​ច្រើន។

ជា​ពិសេស ស្រួង ភាវី ជា​កីឡាការិនី​ឆ្នើម​ផ្នែក​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​បាន​ស្ថាប័ន​ព័ត៌មាន​ទូទាំង​ប្រទេស​កូរ៉េចាប់​អារម្មណ៍​ដើម្បី​ផ្សព្វផ្សាយ ហើយ​មាន​ពលរដ្ឋ​កូរ៉េ​ស្រឡាញ់​ចូល​ចិត្ត​ច្រើន។ ក្នុង​ឆ្នាំ​២០២៣​នេះ នាង​បាន​ឈ្នះ​មេដាយ​មាស​ជូន​ជាតិ នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។

ស្រួង ភាវី បាន​និយាយ​ថា ៖«​អ្នក​​ដែល​​ទទួល​បាន​​ពាន​រង្វាន់​«វប្បធម៌​​បង្រួប​បង្រួម​​ជាតិ​​ពហុ​វប្បធម៌​»​នេះ​​គឺ​ជា​​បុគ្គល​​ដែល​​ទទួល​​ជោគជ័យ​​ក្នុង​​ជីវិត​​ និង​​ធ្វើ​​កិច្ចការ​​ដែល​​មាន​​គុណ​​តម្លៃ​​សម្រាប់​ជាតិ​​ និង​ប្រជាជន​​ ហើយ​​បាន​​ធ្វើ​​ឱ្យ​​ជាតិ​​រីក​ចម្រើន​​ ព្រម​​ទាំង​​បាន​លើក​​កិត្យានុភាព​​ជាតិ​​ឱ្យ​​មាន​ភាព​​ល្បីល្បាញ​​ថែម​​ទៀត​​ផង​។ ​សម្រាប់​​រូប​​នាង​​ខ្ញុំ​​បាន​លើក​​កិត្យានុភាព​​ជាតិ​​ទាំង​​ពីរ​​ ជាតិ​កំណើត​​ និង​​ជាតិ​​ស្នាក់​​អាស្រ័យ​»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៤ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៨ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម