កីឡា
តើតារាឆ្នើម Yudai Ogawa មានប្រវត្តិយ៉ាងណាមុនចូលជម្រើសជាតិកម្ពុជា?
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតសករាជថ្មីនៃការធ្វើសញ្ជាតូបនីកម្មជាលើកដំបូងនៅពេលផ្តល់សញ្ជាតិខ្មែរឲ្យកីឡាករជប៉ុន Yudai Ogawa នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីឲ្យក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិ។

កីឡាករ Yudai Ogawa កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៦ នៅទីក្រុង Kanagawa ប្រទេសជប៉ុន។ ស្ថិតក្នុងវ័យ២៧ឆ្នាំ កម្ពស់១,៧៤ម៉ែត្រ រូបគេទទួលបានជោគជ័យបំផុតជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោនមុនពេលចូលរួមជាមួយជម្រើសជាតិកម្ពុជា។
កាលពីយុវជន Yudai លេងឲ្យក្រុម Valie Tsuru និង Yamanashi Gakuin។ ឆ្នាំ២០១៥-១៦ រូបគេបានចាប់ផ្តើមលេងនៅក្លិបអាជីព FC Gifu ស្ថិតនៅក្របខណ្ឌលីគទី៣របស់ប្រទេសជប៉ុន ហើយបង្ហាញខ្លួនជាផ្លូវការបានតែ៤ប្រកួតប៉ុណ្ណោះ និងឆ្នាំ២០១៧បានផ្លាស់ទៅលេងឲ្យក្លិប Widzew Lodz ស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលរបស់ប្រទេសប៉ូឡូញ និងលេងបានតែ៤ប្រកួត។

ឆ្នាំ២០១៨ Yudai បានផ្លាស់មកទឹកដីកម្ពុជាចូលរួមជាមួយក្លិបក្រសួងការពារជាតិ ដោយបង្ហាញខ្លួនលើកទីលានបាន១៨លើក រកបាន១០គ្រាប់ក្នុងលីគកំពូលកម្ពុជា។ រដូវកាល២០១៩-២០២០ រូបគេបានចូលរួមជាមួយក្លិប អង្គរថាយហ្គឺរ ដោយបានបង្ហាញខ្លួនលើទីលានបាន១៤ប្រកួត រកបាន២គ្រាប។
ការបង្ហាញខ្លួនលើទីលានដ៏ល្អទាំងនៅក្លិបក្រសួងការពារជាតិ និងអង្គរថាយហ្គឺរបានទាក់ភ្នែករបស់គ្រូបង្វឹកភ្នំពេញក្រោនដែលបានសម្រេចនាំចូលនៅឆ្នាំ២០២១។ ចាប់តាំងពីចូលរួមជាមួយភ្នំពេញក្រោនមក Yudai បានអភិវឌ្ឍខ្លួនកាន់តែល្អប្រសើរ ហើយគិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ រូបគេលេងឲ្យភ្នំពេញក្រោនបានជាង៤០លើក និងរកបានប្រហែលជា១០គ្រាប់។

ក្នុងតំណែងជាខ្សែបម្រើកណ្តាល Yudai ត្រូវបានអ្នកជំនាញបាល់ទាត់ អ្នកគាំទ្រ និងមហាជនមើលឃើញពីការដើរតួនាទីដ៏សំខាន់ក្នុងជួយពង្រឹងដល់ទម្រង់លេងរបស់ភ្នំពេញក្រោនរយៈពេលពីរបីឆ្នាំចុងក្រោយ។ រូបគេជាអ្នកនាំលេង ជាអ្នកជួយទប់ស្កាត់ និងជាអ្នកបង្កើតឱកាស ហើយជាកីឡាករដែលស៊ុតបាល់ពីចម្ងាយដ៏មានប្រសិទ្ធភាព។
សមាជិកសំខាន់ Yudai Ogawa បានជួយឲ្យក្លិបភ្នំពេញក្រោនឈ្នះពានរង្វាន់សំខាន់៦ក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយនេះគឺឈ្នះជើងឯកលីគកំពូលកម្ពុជា២លើកជាប់គ្នា ឈ្នះជើងឯកខេមបូឌានលីគខាប់២លើកជាប់គ្នា និងឈ្នះពានខេមបូឌានស៊ុបភើខាប់២លើកជាប់។ រូបគេក៏ជាតួសំខាន់ជួយឲ្យភ្នំពេញក្រោនទទួលបានជ័យជម្នះ៤លើកជាប់គ្នាក្នុងពានរង្វាន់ AFC Cup ឆ្នាំ២០២៣។ ទាំងនេះហើយជាកីឡាករដែលគ្រូបង្វឹកជម្រើសជាតិកម្ពុជា និងអ្នកគាំទ្រចង់បានចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា។

បើតាមតាមលក្ខន្តិកៈរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ( FIFA) កីឡាករម្នាក់ដែលអាចលេងឱ្យក្រុមជម្រើសជាតិណាមួយបានលុះត្រាកើតកើតលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ។ ម្តាយបង្កើត ឬឪពុកបង្កើតកើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ។ ជីដូនឬជីតាកើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ ហើយកីឡាករនោះរស់នៅយ៉ាងហោចណាស់៥ឆ្នាំជាប់គ្នាក្នុងប្រទេសមួយនោះទើបអាចលេងតំណាងឲ្យជាតិបាន។
ជាក់ស្តែង Yudai Ogawa ត្រូវតាមលក្ខន្តិកៈដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានចែងគឺរូបគេបានលេងនៅលីគកំពូលកម្ពុជា៥ឆ្នាំជាប់គ្នាគិតចាប់តាំងពីឆ្នាំ២០១៨រហូតដល់២០២៣នេះ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង