Connect with us

កីឡា

ប្រធាន AFF លោក ខៀវ សាម៉េត រំពឹង វៀតណាមបានទៅ World Cup 2026 ជុំផ្តាច់ព្រ័ត្រ

បានផុស

នៅ

លោក ខៀវ សាម៉េត ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) បាន​កោត​សរសើរ​ចំពោះ​ភាព​រីក​ចម្រើន​របស់​កីឡា​បាល់ទាត់​វៀតណាម និង​រំពឹង​ក្រុម​អាស៊ាន​មួយ​អាច​ទទួល​បាន​កៅអី​ប្រចាំ​តំបន់​អាស៊ី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ជើង​ឯកពិភព​លោកឆ្នាំ​២០២៦ (FIFA World Cup 2026)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​សប្តាហ៍​មុន​នេះ សហព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ាន​ (AFF) បាន​រៀបចំ​មហាសន្និបាទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ ដែល​មាន​តំណាង​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) តំណាង​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) និង​​តំណាង​ស្ថាប័ន​បាល់ទាត់​អន្តរជាតិ​ផ្សេងៗ​ទៀត​ចូល​រួម​មាន​ដូច​ជា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាល្លឺម៉ង់ បែលហ្ស៊ិក ហុល្លង់ និង​អាហ្វ្រិក​ខាង​ត្បូង​ជា​ដើម។

លោក ខៀត សាម៉េត បាន​ប្រាប់​«កម្ពុជា​ថ្មី»​ថា លោក​បាន​ចូល​រួម​អបអរ​ដល់​វិស័យ​កីឡា​បាល់ទាត់​វៀតណាម​ដែល​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់​ទាំង​បុរស និង​នារី។​ ជា​ពិសេស​ក្រុម​បាល់ទាត់​នារី​វៀតណាម​ទទួល​បាន​កៅអី​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ FIFA World Cup Women នៅ​ឆ្នាំ​២០២៣​នេះ។

ជា​មួយ​គ្នា​នេះ លោករំពឹង​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​បាន​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ World Cup នៅ​ឆ្នាំ​២០២៦។ លោក​ប្រធាន AFF បាន​បញ្ជាក់​ថា ៖«ខ្ញុំ​រំពឹង​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​​បាន​កៅអីទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ​តែ​ពួក​គាត់​ទាល់​តែ​​ប្រកួត​ឈ្នះ​​វគ្គ​ជម្រុះ​​ទើប​​ទទួល​បាន​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។ គ្មាន​នរណា​គេ​ដាក់​​ក្រុម​ឲ្យ​ទៅ​លេង​ដោយ​គ្មាន​ការ​ប្រកួត​ជម្រុះ​ទេ។ សូម្បី​តែ​អាហ្សង់ទីន ឬ​ប្រេស៊ីល​ ក៏​ត្រូវ​តែ​ធ្វើ​ការ​ប្រកួត​​ជម្រុះ​ដែរ»។

សម្រាប់ World Cup ឆ្នាំ​២០២៦ ដែល​សហម្ចាស់​ផ្ទះកាណាដា សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក​មាន​លក្ខណៈ​ពិសេស​ប្លែក​ជាង​មុនៗ ដោយសារក្រុម​ជម្រើស​ជាតិ​ត្រូវ​បាន​បង្កើន​រហូត​ដល់​៤៨​មក​ពី៦​ទ្វីប​ផ្សេង​គ្នា។

តំបន់​អាស៊ី (AFC) ទទួល​បាន​កៅអីចំនួន ៨កន្លះ ក្នុង​ចំណោម​កៅអី​៤៨​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ ដូច្នេះ​ក្រុម​ជម្រើស​ជាតិ និង​កោះ​នៅ​តំបន់​អាស៊ី​ចំនួន​៤៦​ត្រូវ​គ្នា​ដែល​ត្រូវ​ប្រកួត​ជម្រុះ​បឋម​នៅ​ថ្ងៃ​ទី​១២​ ខែ​តុលា ឆ្នាំ​២០២៣​។

ដោយ​មាន​ចំណាត់​ថ្នាក់ FIFA ខ្ពស់ ក្រុម​ជម្រើស​ជាតិ​វៀតណាម​មិន​ប្រកួត​ជម្រុះជុំ​ទី១​ទេ ដោយ​ពួក​គេចាប់​ផ្តើម​ជម្រុះ​នៅ​ជុំ​ទី​២​ដែល​ស្ថិត​នៅ​ពូល F មាន​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ហ្វីលីពីន និង១​ក្រុម​ទៀត​​ឡើង​មក​ពី​​ក្រុម​ជម្រុះ​ជុំ​ទី​១។

ចំពោះក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ប្រកួតជម្រុះ​ជុំ​ទី១​ជា​មួយ​ប៉ាគីស្ថាន ជើង​ទី​១ ថ្ងៃ​ទី​១២ និង​ជើង​ទី​២ ថ្ងៃ​ទី​១៧ ខែ​តុលា។ ក្រុម​ទទួល​បាន​ជ័យជម្នះ​ឡើង​ទៅ​ជុំ​ទី២​ដែល​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម