កីឡា
កីឡាអាស៊ីបិទបញ្ចប់មិញ កម្ពុជាបានឈ្នះមេដាយសំរិទ្ធ១គ្រឿង
ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) ត្រូវបានបិទបញ្ចប់កាលពីយប់មិញ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសចិន។

កម្ពុជាបានបញ្ជូនអត្តពលិកចំនួន១០៩នាក់ លើកីឡាចំនួន១៧ប្រភេទ ប៉ុន្តែទទួលបានមេដាយសំរិទ្ធតែ១គ្រឿងប៉ុណ្ណោះ។ កីឡាករទាំង១៧ប្រភេទគឺ បាល់ទះ បាល់បោះ អត្តពលកម្ម ហែលទឹក គ្រីឃីត យូដូ ចំបាប់ វាយសី ជឺជីតស៊ូ ការ៉ាតេ ទូកក្ដោង តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ទូកប្រពៃណី សូហ្វតិន្នីស អុកចិន និង គុនដាវ។
ភាគច្រើនបំផុត អត្តពលិកកម្ពុជាធ្លាក់នៅវគ្គជម្រុះដំបូង ខណៈអត្តពលិកខ្លះបានឡើងដល់វគ្គ១៦រូបចុងក្រោយ ដោយសារគ្មានដៃគូប្រកួតនៅវគ្គ៣២រូប ប៉ុន្តែកីឡាករខ្លះក៏បានឈ្នះនៅជុំដំបូងដែរដូចជាកីឡាករចំបាប់ ស៊ូ បាលី បានឡើងដល់វគ្គ៨រូបចុងក្រោយ។

កីឡាដែលទទួលបានមេដាយសំរិទ្ធ១គ្រឿងគឺក្រុមកីឡាការិនីការ៉ាតេកម្ពុជាមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច។

នេះជាការធ្លាក់ចុះមេដាយដ៏អាក្រក់បំផុត បើប្រៀបធៀបនឹងឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៤៣នាក់លើ១៣ប្រភេទគឺ អត្តពលកម្ម ហែលទឹក ទូកកានូអ៉ីង គុនដាវ កាយសម្ព័ន្ធ ម៉ូតូទឹក ជឺជីតស៊ូ យូដូ ការ៉ាតេ ទូកក្តោង សូហ្វតិន្នីស តេក្វាន់ដូ និង ចំបាប់។ ជាលទ្ធផល កម្ពុជាឈ្នះមេដាយមេដាយ៣គ្រឿងគឺ ខាន់ ចេសា ឈ្នះមេដាយមាស១ និងសាលី អ៊ូម៉ើត ឈ្នះមេដាយមាស១ និងសំរិទ្ធ១។

ប្រទេសអាស៊ានដែលឈ្នះមេដាយកីឡាអាស៊ី លើកទី១៩
- ថៃ រកបានមេដាយមាស១២ ប្រាក់១៤ និងសំរិទ្ធ៣២
- ឥណ្ឌូណេស៊ី រកបានមេដាយមាស៧ ប្រាក់១១ និងសំរិទ្ធ១៨
- ម៉ាឡេស៊ី រកបានមេដាយមាស៦ ប្រាក់៨ និងសំរិទ្ធ១៨
- ហ្វីលីពីន រកបានមេដាយមាស៤ ប្រាក់២ និងសំរិទ្ធ១២
- សិង្ហបុរី រកបានមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៧
- វៀតណាម រកបានមេដាយមាស៣ ប្រាក់៥ និងសំរិទ្ធ១៩
- មីយ៉ាន់ម៉ា រកបានមាស១ និងសំរិទ្ធ២
- ព្រុយណេ រកបានមេដាយប្រាក់១ និងសំរិទ្ធ១
- ឡាវ រកបានមេដាយសំរិទ្ធ៣
- កម្ពុជា រកបានមេដាយសំរិទ្ធ១
- ទីម័រខាងកើត មិនទទួលបាន



អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ