Connect with us

កីឡា

ការប្រកួត​កីឡា​សកល​វិទ្យាល័យ​អាស៊ាន​ពន្យារពេល​ទៀតហើយ ដោយសារ​កូ​វីដ ១៩ រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ថៃ​ម្ចាស់ផ្ទះ

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក​បឹង គឹម​តោ ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​និស្សិត បាន​ប្រាប់​ឲ្យ​ដឹងថា មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​មេរោគ​កូ​វីដ ១៩​បាន​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ថៃ​ដែលជា​ប្រទេស​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ ហេតុនេះ​ទើប​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​ប្រកាស​ពន្យារ​បន្ត​នោះ។

ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​(ASEAN University Games)​លើក​ទី​២០ បន្ទាប់ពី​បាន​ពន្យារពេល​ជាច្រើនលើក​មកហើយ ហើយ​កាលបរិច្ឆេទ​ថ្មី​គ្រោង​នឹងធ្វើ​នៅ​ខែ មិថុនា ឆ្នាំ​២០២១​នេះ ប៉ុន្តែ​ពេលនេះ​ត្រូវបាន​លើក​ពេល​បន្ត​ទៀតហើយ។

បើ​តាម​លោក​បឹង គឹម​តោ ថា ក្នុង​លិខិត​មួយច្បាប់​របស់លោក MOHD Rushdan MOHD Jailani ប្រធាន​សហព័ន្ធ​កីឡា​សិស្ស និស្សិត​អាស៊ីអាគ្នេយ៍ ផ្ញើជូន​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា​នោះ​បញ្ជាក់ថា ការប្រកួត​កីឡា​សកល​វិទ្យាល័យ​អាស៊ីអាគ្នេយ៍​នឹងត្រូវ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២​វិញ គឺ​ចាប់ពី​ថ្ងៃទី​២០​ដល់​៣០​ខែឧសភា។

ប្រភេទ​កីឡា​ចំនួន​៣០​ប្រភេទ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍​នេះ តែ​សម្រាប់​កម្ពុជា នឹង​បញ្ជូនទៅ​ចូលរួម​ប្រកួត​ចំនួន​តែ​៧​ប្រភេទ​ប៉ុណ្ណោះ ។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​កម្ពុជា​នឹង​បញ្ជូន​ប្រភេទ​កីឡាបាល់ទាត់​ទៅ​ចូលរួម​ជា​លើកដំបូង។

កីឡា​ទាំង​៧​ប្រភេទ ដែល​កម្ពុជា​នឹង​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​នោះ មាន​ប្រភេទ​បាល់ទាត់ ហែល​ទឹក អត្តពលកម្ម ប៉េតង់ កា​រា​តេ តេ​ក្វាន់​ដូ និង ជី​ជី​តស៊ូ ។ ក្រុម​កីឡាករ​បាល់ទាត់​ដែល​ចូលរួម​នេះ​គឺជា​ក្រុម​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា​ដែលមាន​កីឡាករ​ខ្លះ​ជា​បេក្ខភាព​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

​សូម​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ត្រូវ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨១​មកម្ល៉េះ ហើយ​មកដល់​ឆ្នាំ​២០២០​គឺជា​ការប្រកួត​លើក​ទី​២០ តែដោយសារ​ការរំខាន​នៃ​មេរោគ​កូ​វីដ​១៩​នោះ ទើប​ព្រឹត្តិការណ៍​នេះ ត្រូវ​ពន្យារ​ពេលមកដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២១ ។​ពេលនេះ​ព្រឹត្តិការណ៍​នេះ​ត្រូវ​ពន្យារ​ដល់​ជិត​ពាក់កណ្ដាល​ឆ្នាំ​២០២២ ។​សម្រាប់​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​(ASEAN University Games)​លើក​ទី​២០​នេះ​ធ្វើ​នៅ​ខេត្ត​Ubon Ratchathani ៕

ដោយ ៖ វិ​សិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមចុចអាន ៖ ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ ផ្តល់ប្រាក់​រង្វាន់លើក​ទឹកចិត្ត​ ​ដល់​ម្ចាស់​មេដាយ​ជើងឯក​ថ្នាក់ជាតិ​

សូមចុចអាន ៖ Ilias Ennahachi ឡើង​ការពារ​ខ្សែក្រវាត់​ទល់ Superlek ខណៈ Rodtang និង Petrosyan បង្ហាញ​វត្តមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

សហគមន៍កសិកម្ម «ស្រ្តីសាមគ្គីពានីរុងរឿង» គ្រោងបោះទុន ១១ ម៉ឺនដុល្លារ លើផលិតកម្មជ្រូក

កីឡា១ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម