Connect with us

កីឡា

ជើងឯកស្វាយរៀងខាប់U18 រកឃើញ៤ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ

បានផុស

នៅ

ការប្រកួតក្នុងវគ្គ១៦ក្រុមចុង​ក្រោយ​នៃពានរង្វាន់ជើង​ឯក​យុវជន​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ បាន​​រកឃើញ៤ក្រុម​ឡើង​​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​​គឺក្រុម​យុវជនរមាសហែក ក្រុម​យុវជនសាមគ្គី ក្រុម​យុវជន BLUE GRAGON និងក្រុមពូប្រុស លីងគួយ។

ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែ​តុលា ក្រុម​យុវជន​រមាស​ហែក​ធ្វើ​បាន​ល្អ​​ដោយ​បាន​ទម្លាក់​ក្រុម​យុវជន Never Win ដោយលទ្ធផល ៤-០ នៅវគ្គចាញ់​ធ្លាក់ ឈ្នះ​ឡើង (វគ្គ១៦​ក្រុម​ចុង​ក្រោយ) ខណៈ​ ក្រុម​យុវជន​សាមគ្គី បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម United SEZ ដោយ​លទ្ធផល​តឹង​តែង​បំផុត ១-០។

ចំពោះ​ការ​ប្រកួត​២​គូ​នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​តុលា ក្រុម​យុវជន Blue Dragon ​បាន​យក​ឈ្នះ​លើ​ក្រុម ត្នោតអេហ្វស៊ី ​ដោយ​លទ្ធផល ២-០ ហើយ​ក្រុម​ ពូប្រុស លីងគួយ បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន សសយក ស្រុក​ស្វាយទាប ដោយ​លទ្ធផល ០-៣។ ដូច្នេះក្រុម Blue Dragon និង ពូប្រុស លីងគួយ ដឹកដៃ​គ្នា​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ថ្ងៃសៅរិ៍ ទី៧ ខែតុលា ឆ្នាំ២០២៣

  • គូទី១ ក្រុម​យុវជនរមាសហែក ៤-០ ក្រុម​យុវជន NEVER WIN
  • គូទី២ ក្រុម​យុវជនសាមគ្គី ១-០ ក្រុម UNITED SEZ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣

  • គូទី១ ក្រុម​យុវជន BLUE GRAGON ២-០ ក្រុមត្នោតអេហ្វស៊ី
  • គូទី២ ក្រុមសសយក ស្រុកស្វាយទាប ០-៣ ពូប្រុស លីង គួយ

កម្មវិធី​ប្រកួតសប្តាហ៍​ទី​២ ៨​ក្រុម​ទៀត​ត្រូវប្រជែង

ថ្ងៃសៅរិ៍ ទី២១ ឆ្នាំ២០២៣

  • គូទី១ ម៉ោង៨:០០នាទីព្រឹក ព្រះខ័នរាជស្វាយរៀងU18 vs ដារ៉ូពិទូ SPORT FC
  • គូទី២ ម៉ោង១៤:០០នាទីរសៀល M.S.T FC vs សាលាចំរើនសូនីតា

ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣

  • គូទី១ វេលា​ម៉ោង៨:០០នាទីព្រឹក ក្រុម​យុវជន​សសយក ស្រុកកំពង់រោទិ៍ vs ត្រកួនទែក
  • គូទី២ វេលា​ម៉ោង១៤:០០នាទីរសៀល ក្រុមយុវជន RED BULL vs យុវជនគគីរសោម

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម