Connect with us

កីឡា

ប៉ាគីស្ថានមានកីឡាករលេងក្រៅប្រទេស៦​នាក់ត្រៀមប៉ះកម្ពុជាជម្រុះ World Cup

បានផុស

នៅ

ក្រុម​បាល់ទាត់ជម្រើសជាតិប៉ាគីស្ថានបានធ្វើដំណើរមកដល់កម្ពុជា​កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ​ដើម្បី​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា វេលា​ម៉ោង​៧​យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្នុងវគ្គជម្រុះបឋមពានរង្វាន់បាល់ទាត់ពិភពលោក​ឆ្នាំ​២០២៦ (FIFA World Cup 2026)។

រឿងដែលគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹង​បញ្ជីឈ្មោះ​ជម្រើសជាតិប៉ាគីស្ថានគឺមានកីឡាករ៦រូប ដែលកំពុងប្រកបអាជីពនៅក្រៅប្រទេស។ ក្នុងចំណោមនោះក៏មានកីឡាករមួយចំនួនដែលជាកូនកាត់ និងមានបទពិសោធលេងក្នុងនាមជាយុវជនរបស់អង់គ្លេសផងដែរ។

អ្នកចាំទី Yousuf Butt វ័យ៣៣ឆ្នាំ លេងឲ្យក្លិប Ishøj IF ក្នុងលីគលំដាប់ទី៤របស់ប្រទេសដាណឺម៉ាក។ រូប​គេ​ដែល​មាន​ដើម​​​​កំណើត​នៅក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក​ជាអ្នកចាំទីដែលមានបទពិសោធច្រើន​​ធ្លាប់​លេងឲ្យក្លិប​១១ផ្សេងគ្នាក្នុងប្រទេសដាណឺម៉ាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែការពារ Abdullah Iqbal វ័យ២១ឆ្នាំ ​ដែល​មានដើមកំណើត​នៅប្រទេសដាណឺម៉ាក បច្ចុប្បន្ន​កំពុង​លេងឲ្យក្លិប Boldklubben af 1893 ក្នុងលីគលំដាប់ទី២របស់ប្រទេសដាណឺម៉ាក។

ខ្សែប្រយុទ្ធ Abdul Arshad វ័យ២០ឆ្នាំ ដែល​មានដើមកំណើត​​​នៅ​ប្រទេដាណឺម៉ាក បច្ចុប្បន្ន​កំពុង​លេងឲ្យក្លិប Hellerup IK ក្នុងលីគលំដាប់ទី៣របស់ប្រទេសដាណឺម៉ាក។ រូប​គេ​ធ្លាប់​បង្ហាញខ្លួនជាមួយក្លិបបាន៨លើក និងស៊ុតបញ្ចូលទីបាន៩គ្រាប់។

ខ្សែការពារ Easah Suliman វ័យ២៥ឆ្នាំ កំពុងលេងឲ្យក្លិប Sumgayit FK ក្នុងលីគកំពូលប្រទេសអាស៊ែបៃហ្សង់។ កីឡាករ​ដែល​មាន​ដើម​កំណើរ​​នៅទីក្រុង Birmingham ប្រទេសអង់គ្លេស ជាអតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេសមួយរូប ដែលជួយឲ្យអង់គ្លេសឈ្នះពានរង្វាន់យុវជន​ទ្វីបអឺរ៉ុបអាយុក្រោម១៩ឆ្នាំ ប៉ុន្តែនៅឆ្នាំ២០២៣ រូបគេក៏សម្រេចចិត្តចូលលេងឲ្យក្រុមជម្រើសជាតិប៉ាគីស្ថាន។

ខ្សែបម្រើ Rahis Nabi វ័យ២៤ឆ្នាំ ជា​សមាជិក​ក្លិប Digenis Akritas Morphou FC ក្នុងលីគលំដាប់ទី២របស់ប្រទេសសាយប្រឹស។ កីឡាករ​ដែល​មាន​ដើម​កំណើត​​នៅទីក្រុង Birmingham ប្រទេសអង់គ្លេស ជាអតីតកីឡាករយុវជនរបស់ក្លិប West Bromwich Albion និងក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម១៧ឆ្នាំ។

ខ្សែប្រយុទ្ធ Otis Khan វ័យ២៨ឆ្នាំ ជា​សមាជិក​ក្លិប Grimsby Town F.C. ក្នុងលីគលំដាប់ទី៤របស់ប្រទេស​អង់គ្លេស។ រូប​គេ​​មានបទពិសោធច្រើន​នៅក្នុងប្រទេសអង់គ្លេស​ និង​​ជាអតីតយុវជនរបស់ក្លិប Manchester United និង Barnsley FC៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម