កីឡា
ប្រកួតថ្ងៃស្អែក ព្រំ សំណាង សន្យាវ៉ៃឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ
ការប្រកួតក្នុងកម្មវិធី«ប៊ូសស្រ្ដង ជួយគុនខ្មែរ អ្នកខ្លាំងពូកែឲ្យឡាន ២០២៣» នាថ្ងៃពុធ ទី១១ ខែតុលា វេលាម៉ោង ៧យប់ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង ប្តេជ្ញាវ៉ៃឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្រ
ព្រំ សំណាង និយាយថា ៖«សម្រាប់ការប្រកួតថ្ងៃស្អែកគឺខ្ញុំបានហ្វឹកហាត់គ្រាប់គ្រាន់។ ខ្ញុំនឹងប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីលួងទឹកចិត្តអ្នកគាំទ្រ។ ខ្ញុដឹងថា ការប្រកួតលើកមុន ខ្ញុំធ្វើមិនបានល្អ អត់បានចេញកែង និងក្បាច់អ្វីសោះ»។

ការប្រកួតចុងក្រោយ កីឡាករ ព្រំ សំណាង បានចាញ់ជើងខ្លាំងមកពីអាមេរិក Banasak Pawell ធ្វើឲ្យមិនទទួលបានខ្សែក្រវាត់ IPCC អន្តរទ្វីប។ ពេលនោះ ទោះចាញ់ប្រៀបខាងកម្ពស់ ក៏រូបគេមិនបានប្រើកណ្តាប់ដៃ កែង និងទាត់ឡើយ។ រូបគេក៏ព្យាយាមអោបដើម្បីឡើងជង្គង់ ប៉ុន្តែធ្វើមិនបានល្អ។

ការប្រកួតថ្ងៃស្អែក ព្រំ សំណាង ត្រូវជួបជើងខ្លាំងមកពីអ៊ុយក្រែនកីឡាករ Vladyslav ក្នុងជំនួបមិត្តភាពអន្តរជាតិ។ កីឡាករបានបន្ថែមថា៖«សម្រាប់ការប្រកួតថ្ងៃស្អែកគឺខ្ញុំសង្ឃឹមច្រើន ព្រោះខ្ញុំបានត្រៀមខ្លួន និងហ្វឹកហាត់បានល្អជាងមុន។ ចំពោះលទ្ធផលយើងមិនអាចកំណត់បានទេ។ ខ្ញុំសន្យាថា ការប្រកួតថ្ងៃស្អែកនេះ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីអ្នកគាំទ្ររបស់ខ្ញុំ»៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ