កីឡា
អបអរសាទរ! កីឡាករ Privat ចូលជម្រើសជាតិកម្ពុជាជាផ្លូវការ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការពីកីឡាករសញ្ជាតិដើមកាមេរូន Privat Mbarga ឲ្យចូលសញ្ជាតិកម្ពុជាដើម្បីក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមប្រកួតជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦។
នេះជាកីឡាករបាល់ទាត់បរទេសចូលសញ្ជាតិកម្ពុជាទី២ បន្ទាប់កីឡាករជប៉ុន Yudai Ogawa ត្រូវបានប្រកាសផ្តល់សញ្ជាតិជាផ្លូវការកាលពីពេលថ្មីនេះ។
Privat អាយុ៣១ឆ្នាំធ្លាប់លេងនៅលីគកំពូលកម្ពុជាជាច្រើនរដូវកាលក្នុងនោះចូលរួមជាមួយបឹងកេតនៅឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៤-១៥ចូលរួមជាមួយ វេស្ទើនយូណាញធីត។ ឆ្នាំ២០១៥-១៦ រូបគេបានចូលរួមជាមួយអង្គរថាយហ្គឺរ និងឆ្នាំ២០១៦-១៧ចូលរួមជាមួយណាហ្គាវើលដ៍មុនពេលផ្លាស់ទៅក្លិបថៃ Samut Prakan ២០១៧-១៨។
ឆ្នាំ២០១៨-១៩ រូបគេបានត្រឡប់មកកម្ពុជាវិញចូលរួមជាមួយអាស៊ីអឺរ៉ុប មុនពេលចូលរួមជាមួយព្រះខ័នរាជស្វាយរៀង៣រដូវកាលគឺ២០១៩-២០២០ និង២០២១ ជាពេលដែលរូបគេឈ្នះស្បែកជើងមាស២ដង និងជាកីឡាករល្អបំផុតប្រចាំរដូវកាល២០១៩ មុនពេលផ្លាស់ទៅ Bali United របស់ប្រទេសឥណ្ឌូណេស៊ីនៅចុងឆ្នាំ២០២១៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់