កីឡា
លោក Félix ប្រាប់ពីសារសំខាន់កីឡាករបរទេសចូលជម្រើសជាតិកម្ពុជា
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Félix Dalmás បានចាត់ទុកកីឡាករសញ្ជាតិដើមជប៉ុន Yudai Ogawa និងកីឡាករ Privat Mbarga ជាធនធានដ៏សំខាន់ក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការនូវកីឡាករសញ្ជាតិដើមកាមេរូន Privat Mbarga ចូលជម្រើសជាតិកម្ពុជា។ ការធ្វើសញ្ជាតូបនីកម្មរបស់កម្ពុជានៅពេលនេះគឺដើម្បីត្រៀមខ្លួនប្រកួតជាមួយប៉ាគីស្ថាន វគ្គជម្រុះបឋម ជើងឯកពិភពលោកឆ្នាំ២០២៦។
ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» លោកគ្រូបង្វឹកជម្រើសជាតិកម្ពុជាបានប្រាប់ថា នៅប្រទេសផ្សេងៗបានធ្វើសញ្ជាតូបនីកម្មយូរមកហើយ។ ជាក់ស្តែងក្រុមជម្រើសហុងកុងខ្លាំងគឺសុទ្ធតែកីឡាករបរទេសចូលសញ្ជាតិ ហើយប្រទេសចិនមានកីឡាករប្រេស៊ីលជាច្រើនចូលជម្រើសជាតិ ខណៈប្រទេសបារាំងមានកីឡាករចូលសញ្ជាតិច្រើនណាស់។

លោកបានបន្តថា កម្ពុជាទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយរំពឹងមានបន្តបន្ទាប់ទៀត បន្ទាប់វត្តមានកីឡាករ Yudai Ogawa និង Privat Mbarga។ លោកបានរៀបរាប់ថា ៖«តាមពិត យើងបានជជែកគ្នាយូរមកជុំវិញករណីនេះ។ វាជាឱកាសល្អមួយសម្រាប់ Yudai ក្លាយជាកីឡាករជម្រើសជាតិកម្ពុជា ហើយគាត់ចង់ស្នាក់នៅទីនេះយូរ។ គាត់ចង់មានឱកាសដើម្បីតំណាងឲ្យប្រទេសជាតិ។ ខ្ញុំមិនដឹងថា មានមនុស្សច្រើនដឹងរឿងនេះទេ។ គាត់សម្រេចចិត្តស្នាក់នៅទីនេះ ទោះគាត់មានឱកាសនៅកន្លែងផ្សេង។ គាត់ចង់មានពេលវេលាមួយដែលត្រូវតាមលក្ខន្តិកៈរបស់ FIFA ដូច្នេះហើយបានជាគាត់ផ្លាស់ប្តូរគំនិតដើម្បីបន្តនៅទីនេះ។ ខ្ញុំអាចយល់បានពីអ្វីដែលគាត់យកចិត្តទុកអំពីបាល់ទាត់កម្ពុជា។ ពីទំហំដែលគាត់ចង់លេងឲ្យជម្រើសជាតិ»។

នៅពេលសួរថា តើ Yudai នឹងនាំអត្ថប្រយោជន៍អ្វីខ្លះដល់ក្រុមជម្រើសជាតិកម្ពុជា លោក Félix Dalmás បានឆ្លើយថា ៖«ខ្ញុំគិតថា Yudai នឹងផ្តល់នូវអ្វីដែលយើងមិនមាននៅក្នុងក្រុមជម្រើសជាតិ ជាពិសេសនៅតំបន់បម្រើកណ្តាល។ គាត់មានគុណភាព គាត់មានចក្ខុវិស័យ ជាកីឡាករដែលមានគំរូជាអ្នកដឹកនាំ។ គាត់បានយល់ និងស្គាល់ច្រើនណាស់ពីកីឡាករ និងបាល់ទាត់កម្ពុជា។ យើងឃើញហើយ គាត់លេងនៅលីគ CPL រាល់សប្តាហ៍។ គាត់បង្ហាញខ្លួនក្នុងពានរង្វាន់ AFC Cup យ៉ាងល្អ។ គាត់ជាធនធានកីឡាករដ៏កម្រ និងជាកីឡាករសំខាន់ដែលមានកម្រិតគុណភាពខ្ពស់»។

លោកបានបន្ថែមថា Yudai និងកីឡាករចូលសញ្ជាតិផ្សេងទៀតនឹងមានឥទ្ធិពលទាំងនៅលើទីលាន និងក្រៅទីលានដល់ក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែលោកមិនអាចនិយាយបានទេថា ការប្រកួតដំបូង ពួកគេបង្ហាញខ្លួនល្អឥតខ្ចោះ។ ពួកគាត់ត្រូវការពេលវេលាខ្លះ។ និយាយជារួម កីឡាករបរទេសនឹងនាំមកនូវអ្វីថ្មី ពិសេសប្លែកទាំងក្នុងទីលាន និងក្រៅទីលាន ប្រកបដោយមានភាពវិជ្ជមាន និងវប្បធម៌បាល់ទាត់ថ្មី៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់