កីឡា
ប៉ះគ្នាយប់នេះ គ្រូប៉ាគីស្ថានប្តេជ្ញាបង្កើតមុខមាត់ថ្មីលើដីកម្ពុជា
លោក Stephen Constantine គ្រូបង្វឹកជម្រើសជាតិប៉ាគីស្ថានបានប្តេជ្ញាបង្កើតមុខមាត់ថ្មីនៅលើទឹកដីកម្ពុជានៅពេលក្រុមទាំងពីរប៉ះគ្នា វេលាម៉ោង៧យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គជម្រុះជុំទី១ ជើងឯកពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026)។

ម្ចាស់ផ្ទះកម្ពុជាបានត្រៀមខ្លួន និងសម្រិតសម្រាំងកីឡាករពិសេសប្លែកជាងមុនៗ ស្របពេលក្រុមភ្ញៀវប៉ាគីស្ថានត្រូវបានគេមើលឃើញពីការត្រៀមបានយ៉ាងល្អប្រសើរដែលនឹងក្លាយជាឧបសគ្គធំសម្រាប់កម្ពុជា។
កម្ពុជាបានធ្វើសញ្ជាតូបនីកម្មក្នុងការនាំចូលកីឡាករបរទេសដើម្បីឲ្យក្លាយជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិគឺកីឡាករជប៉ុន Yudai Ogawa ដែលនឹងជួយតំបន់បម្រើកណ្តាលឲ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ កីឡាករសញ្ជាតិដើមកាមេរូន Privat Mbarga ក៏បានចូលជម្រើសជាតិកម្ពុជាដែលនឹងជួយដល់តំបន់ប្រយុទ្ធឲ្យកាន់តែមានប្រសិទ្ធភាព។

ចំពោះប៉ាគីស្ថានវិញមានលក្ខណៈខុសប្លែកស្ទើរទាំងស្រុងទៅនឹងឆ្នាំ២០១៩ដែលធ្លាប់ចាញ់កម្ពុជា២ដងក្នុងវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ២០២២។ កីឡាករគួរឲ្យចាប់អារម្មណ៍គឺ ខ្សែបម្រើ Rahis Nabi វ័យ២៤ឆ្នាំ របស់ក្លិប Digenis Akritas Morphou FC លីគលំដាប់ទី២ ប្រទេសសាយប្រឹស។ រូបគេជាអតីតយុវជនជម្រើសជាតិអង់គ្លេសដែលធ្លាប់ឈ្នះជើងឯកយុវជនទ្វីបអឺរ៉ុបអាយុក្រោម១៩ឆ្នាំ។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Otis Khan វ័យ២៨ឆ្នាំ របស់ក្លិប Grimsby Town F.C. លីគទី៤របស់អង់គ្លេស។ រូបគេជាអតីតយុវជន Manchester United និង Barnsley FC។

លោក Felix Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជាបាននិយាយថា ៖«ក្រុមប៉ាគីស្ថានឥឡូវនេះ កីឡាករសុទ្ធតែមានគុណភាព។ កីឡាករជាច្រើនលូតលាស់បាល់ទាត់នៅអឺរ៉ុប។ ប្រៀបធៀបពេលនោះ នឹងពេលនេះគឺខុសគ្នាខ្លាំងមែនទែន។ ពួកគេមានកីឡាករក្មេងៗដែលមានគុណភាពខ្ពស់ដែលជាឧបសក្គធំសម្រាប់យើង»។

ដោយឡែលោក Stephen Constantine គ្រូបង្វឹកជម្រើសជាតិប៉ាគីស្ថានបាននិយាយថា ៖«កម្ពុជាជាក្រុមមានលក្ខណៈអាជីពទាំងកីឡាករ គ្រូនបង្វឹក និងក្រុមការងារ។ ថ្វីបើយើងធ្លាប់ចាញ់កម្ពុជា២ដង តែលើកនេះយើងនឹងមានអ្វីថ្មីដែលត្រូវបង្ហាញ»។
តាមស្ថិតិ កម្ពុជា និង ប៉ាគីស្ថាន ធ្លាប់ជួបគ្នាពីរដងកាលពីឆ្នាំ២០១៩ ក្នុងជម្រុះជើងឯកពិភពលោកឆ្នាំ២០២២។ ពេលនោះ កម្ពុជាឈ្នះ២-០ នៅរាជធានីភ្នំពេញ និងឈ្នះ២-១ នៅដីកណ្តាលក្នុងប្រទេសកាតារ។

ឥឡូវនេះ ប្រទេសប៉ាគីស្ថានត្រូវបានអនុញ្ញាតឲ្យរៀបចំការប្រកួតក្នុងដីវិញហើយ បន្ទាប់ពីស្ថានភាពសន្តិសុខល្អប្រសើរ ដូច្នេះជើងទី២ នាថ្ងៃទី១៧ ខែតុលា កាន់តែលំបាកសម្រាប់កម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?