កីឡា
ហ្វីលីពីនបានស្នើជាពិសេសទៅ IOC ដើម្បីឲ្យ Pacquiao បានប្រកួតអូឡាំពិក២០២៤
គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន (POC) បានធ្វើសំណើពិសេស”ទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីអនុញ្ញាតឱ្យវីរបុរសប្រដាល់របស់ខ្លួនគឺ Manny Pacquiao ឡើងសង្វៀននៅព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ក្នុងវ័យ៤៥ឆ្នាំ។
លិខិតមួយច្បាប់ត្រូវបានផ្ញើទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីពិនិត្យមើលថាតើម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកទម្ងន់មធ្យមអាចចូលរួមប្រកួតបានដែរឬទេ។ ទោះយ៉ាងណាក៏ដោយ Pacquiao ប្រឈមមុខនឹងការខកចិត្ត ដោយសារការកំណត់អាយុអតិបរមាសម្រាប់អ្នកប្រដាល់អូឡាំពិកគឺត្រឹម៤០ឆ្នាំ។
ប្រសិនបើទទួលបានការលើកលែង រូបគេនឹងត្រូវកក់កៅអីនៅទីក្រុងប៉ារីស តាមរយៈការប្រកួតជម្រុះមួយក្នុងចំណោមការប្រកួតជម្រុះចំនួន២លើកដែលនឹងធ្វើឡើងនាឆ្នាំក្រោយក្នុងប្រទេសអ៉ីតាលី និងប្រទេសថៃ។
ជម្រើសមួយទៀតសម្រាប់ Pacquiao អាចទទួលបាន គឺតាមរយៈកៅអី ‘universality’ ពី IOC ដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ប្រទេសដែលអ្នកប្រដាល់តស៊ូដើម្បីប្រកួតជម្រុះ។
Pacquiao បាននិយាយថា លោកមិនចាស់ពេកទេក្នុងការប្រកួតនោះ។ «ខ្ញុំដឹងគុណដល់គណៈកម្មាធិការអូឡាំពិកហ្វីលីពីន ក្រោមការដឹកនាំរបស់ លោក Abraham Tolentino ដែលបានផ្តល់អនុសាសន៍ដល់ IOC ដើម្បីដំណើរការសិទ្ធិរបស់ខ្ញុំក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។ ខ្ញុំជឿថា វាមិនយឺតពេលទេក្នុងការបំពេញក្តីស្រមៃរបស់ខ្ញុំក្នុងការនាំយកមេដាយមាសកីឡាប្រដាល់ពីអូឡាំពិក សម្រាប់ប្រទេសហ្វីលីពីន»។
លោក Abraham Tolentino ក៏បាននិយាយផងដែរថា ៖«Pacquiao មានកាយសម្បទារឹងមាំល្អជាងអត្តពលិកដទៃទៀត»។
Pacquiao មិនធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទេ ប៉ុន្តែលោកធ្លាប់កាន់ទង់ជាតិហ្វីលីពីនក្នុងពិធីបើកការប្រកួត នៅទីក្រុងប៉េកាំង ឆ្នាំ២០០៨។
ជាមួយកំណត់ត្រាឈ្នះ ៦២ដង និងចាញ់ ៨ដង ហើយការប្រកួតចុងក្រោយក្នុងឆ្នាំ២០២១ លោកបានចាញ់ កីឡាករ Yordenis Ugás ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Super welterweight។ លោកបានចូលប្រឡូកក្នុងឆាកនយោបាយ និងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន ឆ្នាំ២០២២ ដោយទទួលបានសំឡេងឆ្នោតច្រើនជាងគេលំដាប់ទីបី។ លោកធ្លាប់ជាសមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាសមាជិកសភាតំណាងរាស្រ្តផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់