Connect with us

កីឡា

លោក Félix ជំរុញអ្នកគាំទ្រនិយាយពាក្យវិជ្ជមានទៅកាន់កីឡាករ

បានផុស

នៅ

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Félix Dalmás លើកទឹកចិត្តដល់គាំទ្រឲ្យនិយាយពាក្យល្អៗបែបវិជ្ជមានទៅកាន់កីឡាករជម្រើសជាតិ​ប្រសើរជាងប្រើពាក្យមិនសមរម្យឬបំបាក់ទឹកចិត្តកីឡាករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Félix Dalmás បាននិយាយថា ៖«ពេល​អ្នកសរសេរអ្វីល្អៗបែបវិជ្ជមាន ឬបង្ហាញសកម្មភាពល្អៗ​គឺ​ជា​ការ​ផ្ញើ​សារលើកទឹកចិត្ត​ដល់​កីឡាករគឺជារឿង​ល្អមួយ។ នេះ​គឺ​ជាការផ្តល់កម្លាំងចិត្តដ៏​សំខាន់ ធ្វើឲ្យអារម្មណ៍កីឡាករមានភាពល្អប្រសើរ ទោះបីវាជារឿងតូចតាចក្តី ប៉ុន្តែវា​មានតម្លៃ​សម្រាប់កីឡាករ។ ចូរលើកទឹកចិត្តក្រុមហើយជ្រើសរើសការជឿជាក់​លើ​ពួក​គាត់ ដូច្នេះទើបក្រុមអាចឈ្នះបាន»។

ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ជើង​ទី​២ នា​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ វេលាម៉ោង៤ រសៀល វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក ​ឆ្នាំ​២០២៦។ កម្ពុជានឹង​ធ្វើការធ្ងន់ បន្ទាប់ពីមិនអាចរកជ័យជម្នះ​បាន​ក្នុង​ជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក Félix Dalmás បានបន្ថែមថា ៖«មុនការប្រកួតយើងបានដឹងច្បាស់​ពីសមត្ថភាពរបស់កីឡាករប៉ាគីស្ថានដែលកីឡាករមួយចំនួនគឺសុទ្ធតែលេងនៅតំបន់អឺរ៉ុប។ ពួកគេមានកាយសប្បទាល្អ​។​ ខ្ញុំគិតថា ក្រុមទាំងមូលធ្វើបានល្អហើយ។ សម្រាប់ការប្រកួតវគ្គជម្រុះនេះមានរយៈពេល១៨០នាទី ដូច្នេះយើងនៅសល់៩០នាទីទៀត»។

ការប្រកួតរវាងក្រុមកម្ពុជា និងប៉ាគីស្ថាន នៅថ្ងៃស្អែកគឺត្រូវមានមួយក្រុមឡើងទៅកាន់ពូល G ដែលមានក្រុមខ្លាំង​ៗ​​គឺ​អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី និង តាជីគីស្ថាន ដែលកំពុងរងចាំស្រាប់ នៅ​វគ្គ​ជម្រុះ​ជុំ​ទី២៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម