កីឡា
បញ្ជីឈ្មោះកីឡាករអាស៊ីល្អបំផុតប្រចាំឆ្នាំដែលលេងនៅអឺរ៉ុប
ពានរង្វាន់ AFC Annual Awards Doha 2022 ដែលរៀបចំនៅប្រទេសកាតារ លើកដំបូងនឹងចាប់ផ្តើមនៅម៉ោង៨យប់នៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីបានផ្អាកអស់រយៈពេល៤ឆ្នាំ។ នេះជាកម្មវិធីដ៏ធំមួយក្នុងតំបន់អាស៊ីដែលប្រគល់ពានរង្វាន់ជាច្រើនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹក។
ខាងក្រោមនេះជាបញ្ជីឈ្មោះបេក្ខភាពកីឡាករអាស៊ីដែលប្រកបអាជីពនៅតំបន់អឺរ៉ុបល្អប្រចាំឆ្នាំ (AFC Asian International Player of the Year)

១.កីឡាករ Mehdi Tarem
ខ្សែប្រយុទ្ធរបស់ក្លិប FC Porto កីឡាករ Mehdi Tarem ជាសមាជិកជម្រើសជាតិជាតិអ៉ីរ៉ង់ ជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាព៣រូបដែលបានជាប់ឈ្មោះប្រជែងក្នុងពានរង្វាន់កីឡាករអាស៊ីលេងនៅតំបន់អឺរ៉ុបល្អបំផុតប្រចាំឆ្នាំ។ ក្នុងរដូវកាលឆ្នាំ២០២២-២៣ កីឡាករ Mehdi Tarem ក៏ជាសមាជិកសំខាន់មួយរូបដែលជួយឲ្យក្លិប FC Porto ឈ្នះពានរង្វាន់៣ រួមមានពានរង្វាន់ Portuguese Supercup, Portuguese League Cup និង Portuguese Cup។

២.កីឡាករ Kaoru Mitoma
ខ្សែបម្រើស្លាបឆ្វេងរបស់ក្លិប Brighton កីឡាករ Kaoru Mitoma ជាសមាជិកជម្រើសជាតិជប៉ុន វ័យ២៦ ឆ្នាំត្រូវបានជ្រើសរើសចូលក្នុងបញ្ជីបេក្ខភាព៣រូបចុងក្រោយក្នុងការប្រជែងពានរង្វាន់កីឡាករអាស៊ីដែលប្រកបអាជីពនៅតំបន់អឺរ៉ុបល្អបំផុតប្រចាំឆ្នាំ។ Mitoma ជាសមាជិកសំខាន់មួយដែលជួយឲ្យក្លិប Brighton ឈរលេខ៦ ក្នុងរដូវកាលមុននិងមានឱកាសបានចូលលេងក្នុងពានរង្វាន់ Europe League លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។

៣.កីឡាករ Kim Min-jae
ខ្សែការពារកណ្តាលរបស់ក្លិប FC Bayern Munich កីឡាករ Kim Min-jae វ័យ២៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូងក៏ស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាព៣រូបចុងក្រោយដែរ ដោយផ្អែកលើសមិទ្ធផលកាលពីរដូវកាលមុនជាមួយក្លិប Napoli របស់ប្រទេសអ៉ីតាលី។ Kim បង្ហាញខ្លួនជាមួយក្លិប Napoli បាន៣៥ប្រកួត ស៊ុតបញ្ចូលទី២គ្រាប់ ជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលអ៉ីតាលី និងឡើងដល់វគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ UEFA Champion League៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?