Connect with us

កីឡា

អវត្តមាន Privat និង វឌ្ឍនាកា ធ្វើឲ្យកម្ពុជាកាន់តែជួបបញ្ហាក្នុងតំបន់ប្រយុទ្ធ

បានផុស

នៅ

ក្រុមជម្រើសជាតិកម្ពុជាត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ាគីស្ថានក្នុងការប្រកួតជើងទី២ វគ្គជម្រុះបឋមពានរង្វាន់ពិភពលោកឆ្នាំ២០២៦ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ វេលាម៉ោង៤ រសៀល។

ការប្រកួតជើងទី២កម្ពុជានៅតែជួបបញ្ហាកង្វះកីឡាករនៅតំបន់ប្រយុទ្ធដោយសារកីឡាករដើមកំណើតកាមេរូន ទើបចូលសញ្ជាតិកម្ពុជា Privat Mbarga និងកីឡាករ ចាន់ វឌ្ឍនាកា នៅតែមិនបន្តចូលរួមជាមួយក្រុមជម្រើសជាតិ។ ក្រុមកម្ពុជានឹងត្រូវធ្វើការធ្ងន់នារសៀលនេះ ដោយសារការប្រកួតជើងទី១នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានត្រឹមលទ្ធផល ០-០ ក្នុងនាមម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតជើងទី១ កម្ពុជាធ្វើមិនបានល្អទេ ដោយពិបាករកឱកាសក្នុងការស៊ុតសំដៅទីលើក្រុមប៉ាគីស្ថាន​​។ ការប្រកួត៩០នាទីពេញកម្ពុជាស៊ុតបាន៩លើក ប៉ុន្តែចំគោលដៅតែ២លើកប៉ុណ្ណោះ។ ចំពោះខ្សែប្រយុទ្ធ២រូបកីឡាករ ឃាន់ សុប៉ិន​ និង រុឹង ប៊ុនហៀង ដែលលោក Félix Dalmás ជ្រើសរើសមកគឺសុទ្ឌតែជាកីឡាករដែលមាននាទីលេងតិចក្នុងលីគកំពូលកម្ពុជា។ នេះក៏ជាហេតុមួយដែលធ្វើឲ្យកម្ពុជាជួបបញ្ហាក្នុងតំបន់ប្រយុទ្ធ។ លោក Félix ក៏ធ្លាប់លើកឡើងពីបញ្ហាកង្វះខ្សែប្រយុទ្ធក្នុងប្រអប់ ដោយសារក្លិបនៅលីគកំពូលកម្ពុជាភាគច្រើនគឺប្រើប្រាស់ធនធានកីឡាករបរទេសក្នុងតំបន់ប្រយុទ្ធ។

ក្នុងជំនួបរសៀលនេះសមាជិកភ្នំពេញក្រោន៤រូបគឺកីឡាករ Yudai Ogawa, អ៊ន ចាន់ប៉ូលីន, យ៉ើ មូស្លីម និងកីឡារ ជួន ចាន់ចាវ នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងតំបន់បម្រើកណ្ដាលនិងតំបន់ការពារ។​ ការប្រកួតជើងទី១ សមាជិកភ្នំពេញ៤រូបនេះពិតជាធ្វើបានល្អមែនទែន ជាពិសេសកីឡាករ Yudai Ogawa លេង៩០នាទីហើយបំពេញតួនាទីរបស់ខ្លួនក្នុងតំបន់បម្រើកណ្តាលបានយ៉ាងល្អ។ រូបគេក៏ជាប់ឈ្មោះជាកីឡាករដែលលេងល្អបំផុតក្នុងការប្រកួតនោះផងដែរ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម