កីឡា
Nick Taylor ប្តេជ្ញាធ្វើឲ្យអ្នកមានមោទនភាពសម្រាប់ការប្រកួតថ្ងៃនេះ
កីឡាករខ្មែរ-អាមេរិករបស់ព្រះខ័នរាជស្វាយរៀង Nick Taylor បានប្តេជ្ញាធ្វើឲ្យអ្នកគ្រប់គ្នាមានមោទនភាពសម្រាប់ការប្រកួតដ៏សំខាន់វគ្គជម្រុះជុំទី១ ជើងឯកពិភពលោកឆ្នាំ២០២៦ ជាមួយប៉ាគីស្ថាន វេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

សមាជិករបស់ព្រះខ័នរាជស្វាយរៀងរូបនេះមិនត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងទេក្នុងជើងទី១ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ទោះបីជាយ៉ាងណា ដោយសារលទ្ធផលគ្មានគ្រាប់បាល់ក្នុងជើងទី១ អ្នកគាំទ្រចង់ឲ្យគ្រូបង្វឹកលោក Felix Dalmas ដាក់ Nick Taylor ឲ្យចូលលេងក្នុងជើងទី២ ហើយរូបគេអាចមានភាគរយខ្ពស់សម្រាប់ការបង្ហាញខ្លួននារសៀលនេះ។

ជុំវិញការប្រកួតនេះ ខ្សែបម្រើស្លាប Nick Taylor បាននិយាយថា ៖«ផ្តោតស្មារតី និងប្តេជ្ញាចិត្តពេញលេញសម្រាប់ការប្រកួតដ៏សំខាន់ថ្ងៃនេះ។ តែងតែមានកិត្តិយសដែលបានតំណាងឲ្យប្រទេសជាតិមួយនេះ យើងនឹងធ្វើឲ្យអ្នកមានមោទនភាព»។
ការប្រកួតជើងទី២ ធ្វើនៅកីឡដ្ឋាន Jinnah ក្នុងទីក្រុងអីស្លាម៉ាបាដ ជាការរៀបចំប្រកួតលើកដំបូងរបស់ម្ចាស់ផ្ទះប៉ាគីស្ថាន បន្ទាប់ពីត្រូវបានហាមអស់រយៈពេល៨ឆ្នាំដោយសារបញ្ហាសន្តិសុខ។ ការប្រកួតនេះនឹងសម្រេចថា តើក្រុមមួយណាដែលត្រូវឡើងទៅវគ្គជម្រុះជុំទី២ដែលប្រជុំដោយក្រុមខ្លាំងៗនៅតំបន់អាស៊ី។

ក្រុមដែលទទួលបានជ័យជម្នះក្នុងការប្រកួតរសៀលនេះនឹងឡើងទៅ វគ្គជម្រុះជុំទី២ FIFA World Cup 2026 ស្ថិតនៅពូល G ជាមួយក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី និងតាជីគីស្ថាន៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ