Connect with us

កីឡា

កម្ពុជាធ្លាក់ជម្រុះបឋម Word Cup លើកដំបូងគិតតាំងពីឆ្នាំ២០១៥

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ធ្លាក់​នៅ​ត្រឹម​វគ្គ​ជម្រុះ​បឋម​ ​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៦ បន្ទាប់​ពី​​ចាញ់​​ប៉ាគីស្ថាន ០-១ ក្នុង​ជើង​ទី២ នៅ​ទឹក​ដី​ប៉ាគីស្ថាន។ នេះ​ជា​ការ​ធ្លាក់​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ខណៈ​កម្ពុជា​ធ្លាប់​បាន​ឡើង​ជុំ​ទី​២​ចំនួន​ពីរ​លើក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FIFA World Cup ឆ្នាំ ១៩៩៨

ការ​ប្រកួត​ជម្រុះ​ជុំ​ទី១ ត្រូវ​បាន​បែង​ចែក​ជា​ពូល​នៅ​តំបន់​អាស៊ីដោយ​មាន​ចំនួន​១០​ពូល ហើយ​ក្រុម​កម្ពុជា​ស្ថិត​នៅ Group 5។ ជា​លទ្ធផល កម្ពុជា​ស្មើ១ និង​ចាញ់៥ រក​បាន១​ពិន្ទុ ស្ថិត​បាត​តារាង។

  • ចាញ់ ឥណ្ឌូណេស៊ី ០-៨
  • ចាញ់ យេម៉ែន ០-១
  • ស្មើ ឥណ្ឌូណេស៊ី ១-១
  • ចាញ់ យេម៉ែន ០-៧
  • ចាញ់ អ៊ូបេគីស្ថាន ០-៦
  • ចាញ់ អ៊ូបេគីស្ថាន ១-៤

FIFA World Cup ឆ្នាំ​២០០២

ការ​ប្រកួត​ជម្រុះ​ជុំ​ទី១ ត្រូវ​បាន​បែង​ចែក​ជា​ពូល​នៅ​តំបន់​អាស៊ីដោយ​មាន​ចំនួន​១០​ពូល ហើយ​ក្រុម​កម្ពុជា​ស្ថិត​នៅ Group 9។ ជា​លទ្ធផល កម្ពុជា​ស្មើ១ និង​ចាញ់៥ រក​បាន១​ពិន្ទុ ស្ថិត​បាត​តារាង។

  • ចាញ់ ម៉ាវឌីវ ០-៦
  • ស្មើ ម៉ាវឌីវ ១-១
  • ចាញ់ ឥណ្ឌូណេស៊ី ៦-០
  • ចាញ់​ ឥណ្ឌូណេស៊ី ០-២
  • ចាញ់​ ចិន ០-៤
  • ចាញ់ ចិន ៣-១

FIFA World Cup ឆ្នាំ២០១០

ការ​ប្រកួត​ជម្រុះ​ជុំ​ទី១ ត្រូវ​ចាប់​ឆ្នោត​​ពី​ក្រុម​ចំណាត់​ថ្នាក់ FIFA Ranking ពី​លេខ​៦ ដល់ លេខ​២៤ ប្រកួត​ជា​មួយ​ក្រុម​លេខ ២៥-៤៣ ហើយ​កម្ពុជា​ប៉ះតួកមេនីស្ថាន។

  • ចាញ់ តួកមីនីស្ថាន ០-១ ជើង​ទី១
  • ចាញ់ តួកមីនីស្ថាន ៤-១ ជើង​ទី២

FIFA World Cup ឆ្នាំ​២០១៤

ការ​ប្រកួត​ជម្រុះ​ជុំ​ទី១ គឺ​ក្រុម​តំបន់​អាស៊ី​មាន​ចំណាត់​ថ្នាក់​ទាប​បំផុត​ចំនួន១៦​គឺ​ពី​លេខ​២៨-៣៥ ត្រូវ​ប៉ះ​ក្រុម​លេខ​៣៦-៤៣ ហើយ​កម្ពុជា​ប៉ះ​ឡាវ។

  • ឈ្នះ​ ឡាវ ៤-២ ជើង​ទី​១
  • ចាញ់ ឡាវ ៦-២ ជើង​ទី​២

សរុប​គ្រាប់​បាល់ ឡាវ ឈ្នះ ៨-៦ ឡើងវគ្គ​ជម្រុះ​ជុំ​ទី២

FIFA World Cup ឆ្នាំ២០១៨

វគ្គ​ជម្រុះ​ជុំ​ទី១​មាន​តែ​១២​ក្រុម​ប៉ុណ្ណោះ​គឺ​ក្រុម​លេខពី​៣៥-៤០ ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ​៤១-៤៦ ហើយ​កម្ពុជាប៉ះ​ម៉ាកាវ។

  • ឈ្នះ ម៉ាកាវ ៣-០ ជើង​ទី១
  • ស្មើ ម៉ាកាវ ១-១ ជើង​ទី២

សរុប​គ្រាប់​បាល់ កម្ពុជា ឈ្នះ ៤-១ ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី២

FIFA World Cup ឆ្នាំ២០២២

វគ្គ​ជម្រុះ​ជុំ​ទី១​មាន​តែ​១២​ក្រុម​ប៉ុណ្ណោះ​គឺ​ក្រុម​លេខពី​៣៥-៤០ ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ​៤១-៤៦ ហើយ​កម្ពុជាប៉ះ​ប៉ាគីស្ថាន។

  • ឈ្នះ ប៉ាគីស្ថាន ២-០ ជើង​ទី១
  • ឈ្នះ ប៉ាគីស្ថាន ១-២ ជើង​ទី២

សរុប​គ្រាប់​បាល់ កម្ពុជា ឈ្នះ ៤-១ ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី២

FIFA World Cup ឆ្នាំ​២០២៦

វគ្គ​ជម្រុះ​ជុំ​ទី១​មាន​២០​​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់ FIFA Ranking ទាប​បំផុត​នៅ​អាស៊ី​ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​ប្រកួត​ជម្រុះ  ហើយ​កម្ពុជាប៉ះ​ប៉ាគីស្ថាន។

  • ស្មើ ប៉ាគីស្ថាន ០-០ ជើង​ទី១
  • ចាញ់ ប៉ាគីស្ថាន ០-១ ​ជើង​ទី​២

សរុប​គ្រាប់​បាល់ ប៉ាគីស្ថាន ឈ្នះ ០-១ ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៦។

នៅ​វគ្គជម្រុះជុំ​ទី២ FIFA World Cup 2026 ស្ថិត​នៅ​ពូល G

  • អារ៉ាប៊ីសាអ៊ូឌីត
  • ហ្ស៊កដានី
  • តាជីគីស្ថាន
  • ប៉ាគីស្ថាន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម