Connect with us

កីឡា

អត្តពលិក៣នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់

បានផុស

នៅ

កីឡាការិនីហែលទឹក Eden Nimri កីឡាករបាល់ទាត់ Lior Asulin និងកីឡាករគប់បាល់ដំបង (Lacrosse) Mor Cohen ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមរវាងក្រុមសកម្មប្រយុទ្ធ​ហាម៉ាស់ និងអ៉ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ថ្ងៃទី០៧ ខែតុលា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី Nimri អាយុ​២២​ឆ្នាំ​ដែលជាអនុសេនីយ៍ឯកនៅក្នុងកងកម្លាំងការពារអ៊ីស្រាអែល និងជាមេបញ្ជាការ​អង្គភាពយន្តហោះគ្មានមនុស្សបើកត្រូវបានសម្លាប់ខណៈពេល​កំពុងប្រយុទ្ធជាមួយក្រុមហាម៉ាស់ នៅតំបន់ Nahal Oz។

នាងបានចូលរួមក្នុងព្រឹត្តិការណ៍ European Junior Open Water Swimming​ ឆ្នាំ២០១៨ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣០។ នាងក៏ធ្លាប់ចូលរួម​ប្រកួតពានរង្វាន់មេឌីទែរ៉ាណេ ឆ្នាំ២០១៤ និងពានរង្វាន់កីឡាសាលាអន្តរជាតិឆ្នាំ២០១៧ ផងដែរ។

សមាគមកីឡាហែលទឹកអ៊ីស្រាអែលបានសម្តែងការ​​សោកស្តាយ​យ៉ាងជ្រាលជ្រៅ និងចូលរួមក្នុង​កាន់ទុក្ខដ៏ក្រៀមក្រំរបស់គ្រួសារ Nimri។

ដោយឡែកកីឡាករ​ Asulin បានបាត់បង់ជីវិតក្នុងអំឡុងពេលប្រារព្ធពិធីខួបកំណើត ៤៣ឆ្នាំ របស់ខ្លួន​​ក្នុង​ការ​ប្រគំ​តន្ត្រី Supernova ដែលជាកន្លែងដែលមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ខ្សែប្រយុទ្ធរូបនេះលេងឱ្យក្លិបជាច្រើនក្នុងប្រទេសអ៊ីស្រាអែល ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៧ និងស៊ុតបញ្ចូលទីបាន ១៧៦ គ្រាប់។ ក្លិបមួយក្នុងចំនោមក្លិបរបស់គេគឺ Hapoel Tel Aviv ដែលបានដឹងថា គ្រូបង្វឹកយុវជនរបស់ខ្លួន លោក Alon Shamli ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះផងដែរ។

ដោយឡែកការស្លាប់របស់កីឡាករគប់បាល់ដំបង (Iacrosse) Cohen ជាផ្នែកមួយនៃក្រុមគប់បាល់ដំបងជម្រើសជាតិត្រូវបានប្រកាសដោយសមាគម Lacrosse របស់អ៊ីស្រាអែល។

កីឡាករវ័យ ២៤ឆ្នាំដែលតំណាងឱ្យប្រទេសអ៊ីស្រាអែល ក្នុងការប្រកួតជើងឯកពិភពលោក U19 ឆ្នាំ២០១៦ មានមូលដ្ឋាននៅ Ashkelon ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលនៅជិតបំផុតរបស់អ៊ីស្រាអែលទៅនឹងតំបន់ ហ្គាហ្សាស្ទ្រីប ។

សមាគម Lacrosse របស់អ៊ីស្រាអែលបានពណ៌នា​ថា កីឡាករ​ Cohen ជា “បុរសវ័យក្មេងដ៏អស្ចារ្យ” ដែល “បានប៉ះជីវិតរបស់មនុស្សគ្រប់គ្នាដែលគាត់បានជួបប្រទះ” ។

ជម្លោះដ៏យូរអង្វែងដែលនាំឱ្យព្រឹត្តិការណ៍កីឡាជាច្រើនត្រូវបានលុបចោល ឬពន្យារពេលបានបែងចែកមតិជុំវិញពិភពលោក ជាពិសេសបន្ទាប់ពីអ៊ីស្រាអែលបានបដិសេធ​ទទួលបានអាហារ​ ប្រេងឥន្ធនៈ អគ្គិសនី និងទឹកនៅលើតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម