កីឡា
ក្នុងប្រវត្តិសាស្ត្រ កម្ពុជាធ្លាប់បរាជ័យត្រឹមវគ្គជម្រុះបឋម World Cup ៥ដង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាប់បានចូលរួមប្រកួតជម្រុះជើងឯកពិភពលោកជុំទី១ចំនួន៧ដង គិតចាប់តាំងពី World Cup បានចាប់ផ្តើមលើកដំបូងនៅឆ្នាំ១៩៥៤។

ក្នុងចំណោមការប្រកួតវគ្គជម្រុះជុំបឋមនេះ ក្រុមកម្ពុជាបានបរាជ័យធ្លាក់៥ដង និងឡើងទៅជុំទី២បាន២ដង។ វគ្គជម្រុះបឋមឆ្នាំដែលកម្ពុជាបានឡើងទៅជុំទី២គឺឆ្នាំ២០១៨ និងឆ្នាំ២០២២។
FIFA World Cup ឆ្នាំ ១៩៩៨៖ ការប្រកួតជម្រុះជុំទី១ ត្រូវបានបែងចែកជាពូលនៅតំបន់អាស៊ីដោយមានចំនួន១០ពូល ហើយក្រុមកម្ពុជាស្ថិតនៅ Group 5។ ជាលទ្ធផល កម្ពុជាស្មើ១ និងចាញ់៥ រកបាន១ពិន្ទុ ស្ថិតបាតតារាង៖
- ចាញ់ ឥណ្ឌូណេស៊ី ០-៨
- ចាញ់ យេម៉ែន ០-១
- ស្មើ ឥណ្ឌូណេស៊ី ១-១
- ចាញ់ យេម៉ែន ០-៧
- ចាញ់ អ៊ូបេគីស្ថាន ០-៦
- ចាញ់ អ៊ូបេគីស្ថាន ១-៤
FIFA World Cup ឆ្នាំ២០០២ ៖ការប្រកួតជម្រុះជុំទី១ ត្រូវបានបែងចែកជាពូលនៅតំបន់អាស៊ីដោយមានចំនួន១០ពូល ហើយក្រុមកម្ពុជាស្ថិតនៅ Group 9។ ជាលទ្ធផល កម្ពុជាស្មើ១ និងចាញ់៥ រកបាន១ពិន្ទុ ស្ថិតបាតតារាង។
- ចាញ់ ម៉ាវឌីវ ០-៦
- ស្មើ ម៉ាវឌីវ ១-១
- ចាញ់ ឥណ្ឌូណេស៊ី ៦-០
- ចាញ់ ឥណ្ឌូណេស៊ី ០-២
- ចាញ់ ចិន ០-៤
- ចាញ់ ចិន ៣-១

FIFA World Cup ឆ្នាំ២០១០៖ ការប្រកួតជម្រុះជុំទី១ ត្រូវចាប់ឆ្នោតពីក្រុមចំណាត់ថ្នាក់ FIFA Ranking ពីលេខ៦ ដល់ លេខ២៤ ប្រកួតជាមួយក្រុមលេខ ២៥-៤៣ ហើយកម្ពុជាប៉ះតួកមេនីស្ថាន។
- ចាញ់ តួកមីនីស្ថាន ០-១ ជើងទី១
- ចាញ់ តួកមីនីស្ថាន ៤-១ ជើងទី២
FIFA World Cup ឆ្នាំ២០១៤៖ ការប្រកួតជម្រុះជុំទី១ គឺក្រុមតំបន់អាស៊ីមានចំណាត់ថ្នាក់ទាបបំផុតចំនួន១៦គឺពីលេខ២៨-៣៥ ត្រូវប៉ះក្រុមលេខ៣៦-៤៣ ហើយកម្ពុជាប៉ះឡាវ។
- ឈ្នះ ឡាវ ៤-២ ជើងទី១
- ចាញ់ ឡាវ ៦-២ ជើងទី២
សរុបគ្រាប់បាល់ ឡាវ ឈ្នះ ៨-៦ ឡើងវគ្គជម្រុះជុំទី២
FIFA World Cup ឆ្នាំ២០១៨៖ វគ្គជម្រុះជុំទី១មានតែ១២ក្រុមប៉ុណ្ណោះគឺក្រុមលេខពី៣៥-៤០ ត្រូវប្រកួតជាមួយក្រុមលេខ៤១-៤៦ ហើយកម្ពុជាប៉ះម៉ាកាវ។
- ឈ្នះ ម៉ាកាវ ៣-០ ជើងទី១
- ស្មើ ម៉ាកាវ ១-១ ជើងទី២
សរុបគ្រាប់បាល់ កម្ពុជា ឈ្នះ ៤-១ ឡើងទៅវគ្គជម្រុះជុំទី២
FIFA World Cup ឆ្នាំ២០២២៖ វគ្គជម្រុះជុំទី១មានតែ១២ក្រុមប៉ុណ្ណោះគឺក្រុមលេខពី៣៥-៤០ ត្រូវប្រកួតជាមួយក្រុមលេខ៤១-៤៦ ហើយកម្ពុជាប៉ះប៉ាគីស្ថាន។
- ឈ្នះ ប៉ាគីស្ថាន ២-០ ជើងទី១
- ឈ្នះ ប៉ាគីស្ថាន ១-២ ជើងទី២
សរុបគ្រាប់បាល់ កម្ពុជា ឈ្នះ ៤-១ ឡើងទៅវគ្គជម្រុះជុំទី២
FIFA World Cup ឆ្នាំ២០២៦៖ វគ្គជម្រុះជុំទី១មាន២០ក្រុមដែលមានចំណាត់ថ្នាក់ FIFA Ranking ទាបបំផុតនៅអាស៊ីត្រូវបានចាប់ឆ្នោតឲ្យប្រកួតជម្រុះ ហើយកម្ពុជាប៉ះប៉ាគីស្ថាន។
- ស្មើ ប៉ាគីស្ថាន ០-០ ជើងទី១
- ចាញ់ ប៉ាគីស្ថាន ០-១ ជើងទី២
សរុបគ្រាប់បាល់ ប៉ាគីស្ថាន ឈ្នះ ០-១ ឡើងទៅវគ្គជម្រុះជុំទី២ស្ថិតក្នុងពូល G FIFA World Cup 2026 ដែលមាន អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី និងតាជីគីស្ថាន ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង