កីឡា
ទស្សនៈស្មេរ៖ បរាជ័យជម្រុះជុំទី១លើកនេះជាការខកចិត្តបំផុតក្នុងពេលជាង១០ឆ្នាំចុងក្រោយ
វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សំគាល់ទាំងក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់ឯកជន ប៉ុន្តែគិតចាប់ពីឆ្នាំ២០១១ បរាជ័យរបស់ក្រុមបាល់ទាត់កម្ពុជាក្នុងវគ្គជម្រុះបឋម ជើងឯកពិភពលោក ឆ្នាំ២០២៦ ក្រោមថ្វីជើងប៉ាគីស្ថានគឺជាលទ្ធផលដែលអ្នកគាំទ្រសោកស្តាយ និងខកចិត្តបំផុត។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/Cambodia-0-0-Pakistand-2026-FIFA-World-Cup-Qualification-KPT-Sport-News-7-5-1024x683.jpg)
ហេដ្ឋារចនាសម្ព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធកីឡាបាល់ទាត់រីកចម្រើនគួរជាទីមោទនៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ កម្ពុជាបានកសាងពហុកីឡដ្ឋានជាតិមរតកតេជោកម្រិតស្តង់ដាអន្តរជាតិ និងទំនើបដែលលេចធ្លោនៅក្នុងតំបន់អាស៊ី។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/Torch-in-National-Games-2022-5-1024x683.jpg)
កម្ពុជាបានជួសជុលពហុកីឡដ្ឋានជាតិអូឡាំពិកដោយដាំស្មៅធម្មជាតិ និងដាក់កៅអីជ័រដែលកាន់តែស្របតាមកម្រិតស្តង់ដាសម្រាប់រៀបចំការប្រកួតលក្ខណៈអន្តរជាតិ។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអភិវឌ្ឍសាលាបាល់ទាត់ជាតិបាទីដែលបានក្លាយជាកន្លែងដ៏សំខាន់ក្នុងការអភិវឌ្ឍ។ ជាពិសេសទៀតនោះ សហព័ន្ធបានកសាងទីលានបាល់ទាត់ទូទាំង២៥ខេត្ត-ក្រុងដែលហៅថា សាលាតម្រង់ទិស។
អ្វីដែលលេចធ្លោថែមទៀត ក្លិបបាល់ទាត់ឯកជនអាជីពជាច្រើនបានកសាងកីឡដ្ឋានផ្ទាល់ខ្លួនដែលកាន់តែស្តង់ដានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ក្រុមហ៊ុនឯកជនជាច្រើនបានបង្កើតទីលានហ្វូតបម្រើដល់សកម្មភាពបាល់ទាត់ស្ទើរទូទាំងប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/Kampuchea-Thmey-Sport-Olympic-Stadium-3-1024x683.jpg)
ក្លិបបាល់ទាត់
ក្រៅពីមានទីលាន និងកីឡដ្ឋានស្ទើរទូទាំងប្រទេស ក្លិបបាល់ទាត់ឯកជនជាច្រើនទាំងអាជីព និងមិនអាជីពបានកំពុងបណ្តុះបណ្តាលធនធានកីឡាបាល់ទាត់។ ពួកគេមានក្រុមធំ និងយុវជន ព្រមទាំងមានក្រុមបាល់ទាត់នារីថែមទៀត។
ពានរង្វាន់ច្រើន
ខេមបូឌានព្រីមៀរលីគជាពានរង្វាន់អាជីពទី១ដ៏សំខាន់សម្រាប់កីឡាករជាតិ និងអន្តរជាតិប្រកួតប្រជែងនៅលើទីលាន ប៉ុន្តែសហព័ន្ធបាល់ទាត់កម្ពុជាបានបង្កើតពានរង្វាន់ជាច្រើនដើម្បីរួមចំណែកដល់ការអភិវឌ្ឍបាល់ទាត់ដូចជា លីគទី២ ខេមបូឌានលីគខាប់ និងខេមបូឌានស៊ុបភើខាប់ជាដើម។ ជាមួយគ្នានេះក៏មានក្រុមហ៊ុនឯកជនជាច្រើនបានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជាបន្តបន្ទាប់។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/Cambodian-national-team-and-fans-1024x683.jpg)
ប្រព័ន្ធផ្សព្វផ្សាយ
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកាន់តែមានកម្រិតស្តង់ដា និងទូលំទូលាយ បើទោះជាមិនអាចប្រៀបធៀបជាមួយកម្រិតអឺរ៉ុប ប៉ុន្តែបើត្រឹមកម្រិតអាស៊ី ការផ្សព្វផ្សាយរបស់កម្ពុជាមិនចាញ់គេប៉ុន្មានឡើយ។ ទាំងព្រឹត្តិការណ៍តូច-ធំគឺសុទ្ធតែមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គមដែលរួមចំណែកទាក់ទាញអ្នកគាំទ្រ និងម្ចាស់ឧបត្ថម្ភ។
ការគាំទ្រ
គិតចាប់តាំងពីឆ្នាំ២០១៤ បាល់ទាត់កម្ពុជាត្រូវបានតំបន់អាស៊ាន និងអាស៊ីមើលឃើញថា មានអ្នកគាំទ្រស្រឡាញ់កាន់តែច្រើនដែលហាក់ដូចជា បាល់ទាត់បានក្លាយជាចំណែកមួយដ៏សំខាន់នៅក្នុងជីវិត។ រាល់ការប្រកួតមិត្តភាពអន្តរជាតិ ជម្រុះជើងឯកពិភពលោក ជម្រុះជើងឯកអាស៊ី និងអាស៊ាន អ្នកគាំទ្ររាប់ម៉ឺននាក់បានគាំទ្រលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាទាំងកម្រិតយុវជន និងក្រុមធំ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/cambodia-and-brunie-fans-1024x683.jpg)
អ្នកគាំទ្រនៅចាំមិនភ្លេចទេ ព្រឹត្តិការណ៍ប្រកួតចាប់ផ្តើមផ្ទុះអ្នកគាំទ្រខ្លាំងបំផុតគឺនៅឆ្នាំ២០១៥ នៅពេលក្រុមកម្ពុជាប្រកួតឈ្នះម៉ាកាវនៅស្តាតចាស់ក្នុងវគ្គជម្រុះបឋម និងបានឡើងទៅជុំទី២ ជើងឯកពិភពលោកឆ្នាំ២០១៨។
លទ្ធផល
គិតចាប់តាំងពីឆ្នាំ២០១១ បរាជ័យរបស់ក្រុមបាល់ទាត់កម្ពុជានៅវគ្គជម្រុះបឋម ជើងឯកពិភពលោក ឆ្នាំ២០២៦ បានក្លាយជាលទ្ធផលដែលអ្នកគាំទ្រសោកស្តាយ និងខកចិត្តបំផុត។ លទ្ធផលដូចគ្នានេះ កម្ពុជាបានធ្លាក់ត្រឹមវគ្គជម្រុះបឋម ជើងឯកពិភពលោកឆ្នាំ២០១៤ ដោយថ្វីជើងជម្រើសជាតិឡាវ។ ជើងទី១ កម្ពុជាបានឈ្នះឡាវ ៤-២ ក្នុងផ្ទះរបស់ខ្លួនថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១ ប៉ុន្តែបានចាញ់ជើងទី២នៅទឹកដីឡាវ ៦-២ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ (សរុបទពីរជើង កម្ពុជាចាញ់ ៨-៦) ដែលឡាវបានឡើងបានឡើងទៅជុំទី២។ នោះជាការខកចិត្តដ៏ធំមួយដែរ ប៉ុន្តែមិនសូវខ្លាំងទេ ដោយសារពេលនោះ បាល់ទាត់កម្ពុជាមិនសូវរីកចម្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/cambodia-and-brunie-fans2-1024x683.jpg)
លទ្ធផលឈ្នះម៉ាកាវ ៣-០ វគ្គជម្រុះបឋម កាលពីឆ្នាំ២០១៥ ជើងឯកពិភពលោកឆ្នាំ២០១៨ ដែលរកបានដោយ ចាន់ វឌ្ឍនាកា ២គ្រាប់ និង ឃួន ឡាប៊ូរ៉ាវី ១គ្រាប់ដែលអាចនិយាយបានថា ជាចំណីអាហារដ៏ឆ្ងាញ់បំផុតក្នុងការទាក់ទាញអ្នកគាំទ្រឲ្យចាប់អារម្មណ៍ និងតែងតែរីករាយជាមួយការប្រកួតរបស់កម្ពុជារហូតដល់បច្ចុប្បន្ន។
ជារួមហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ កីឡាករ កីឡាការិនី និងថ្នាលយុវជនមានច្រើនគួរទីគាប់ប្រសើរទាំងនៅទីក្រុង និងបណ្តាខេត្ត ប៉ុន្តែបើនិយាយពីលទ្ធផលនៅមានកម្រិត បើប្រៀបធៀបនឹងរយៈពេលចុងឆ្នាំ និងដើមឆ្នាំ២០១០។ ទោះបីជាយ៉ាងណា កម្ពុជានៅមានចំណុចខ្វះខាតច្រើនទៀតដែលត្រូវអភិវឌ្ឍដូចជា ការប្រកួតលីគយុវជន និងលីគនារីឲ្យបានទៀងទាត់ ឬក៏ពានរង្វាន់ផ្សេងៗទៀត៕
អត្ថបទ៖ ទស្សនៈអ្នកនិពន្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច