កីឡា
របៀបគណនាចំណាត់ថ្នាក់់ក្រុមជម្រើសជាតិនីមួយៗរបស់ FIFA
ការធ្វើចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិត្រូវបានអនុវត្តចំពោះសមាជិកទាំង ២១១ របស់ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ។ ចំនួនពិន្ទុសរុបរបស់ក្រុមជម្រើសជាតិមួយត្រូវបានគណនាបន្ថែមដោយចំនួនពិន្ទុដែលបានប្រកួតក្នុងរយៈពេល១២ខែចុងក្រោយ ប្រៀបធៀបនឹងចំនួនពិន្ទុជាមធ្យមពីការប្រកួតក្នុងរយៈពេលលើសពី១២ខែ។
ដូច្នេះជាមូលដ្ឋានធំបំផុត សម្រាប់ធ្វើចំណាត់ថ្នាក់របស់ FIFA ត្រូវបានកំណត់ដោយដូចខាងក្រោម៖
ពិន្ទុមធ្យមភាគក្នុងរយៈពេល១២ខែ + ពិន្ទុមធ្យមភាគក្នុងរយៈពេល៣៦ខែមុន។
រូបមន្តប្រើសម្រាប់ការគណនាពិន្ទុ
FIFA បានបង្កើតរូបមន្តសម្រាប់គណនាចំនួនពិន្ទុក្រុមអាចទទួលបានពីការប្រកួតមួយលើក (P) ដែលអាស្រ័យលើកត្តាដូចខាងក្រោម៖
- ការប្រកួតឈ្នះ ឬស្មើ តាងដោយអក្សរ (M)
- កម្រិតនៃការប្រកួត តាងដោយអក្សរ (I)
- កម្រិតក្រុមដែលជាគូប្រជែងនិងមូលដ្ឋានរបស់សហព័ន្ធរបស់ក្រុមនោះ (T&C)
រូបមន្តគណនា៖ P = M x I x T x C (M គុណ I គុណ T គុណC)
ការគណនា (M)
ក្រុមទទួលបាន៣ពិន្ទុសម្រាប់ការឈ្នះ ១ពិន្ទុសម្រាប់ស្មើ និងសូន្យពិន្ទុសម្រាប់ការចាញ់។ ក្នុងករណីការឈ្នះដោយស៊ុតបាល់ប៉េណាល់ទី ទទួលបាន២ពិន្ទុ ហើយក្រុមចាញ់ទទួលបានមួយពិន្ទុ។
- ឈ្នះការប្រកួត បាន ៣ពិន្ទុ
- ស្មើការប្រកួត បាន ១ពិន្ទុ
- ចាញ់ការប្រកួត បាន ០ពិន្ទុ
- ឈ្នះដោយប៉េណាល់ទី១១ម៉ែត្រកាត់សេចក្តី បាន ២ពិន្ទុ
- ឈ្នះទាត់ពិន័យ១១ម៉ែត្រកាត់សេចក្តី បាន ១ពិន្ទុ
ការគណនា ‘I’
សារសំខាន់នៃការប្រកួតត្រូវបានវាយតម្លៃពី១ ដល់៤ ហើយអាស្រ័យលើថាតើវាជាការប្រកួតមិត្តភាព (១) ការប្រកួតបាល់ទាត់ពិភពលោក ឬវគ្គជម្រុះកម្រិតសហព័ន្ធ (២.៥) ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតសហព័ន្ធ (៣) ឬការប្រកួតបាល់ទាត់ពិភពលោក (៤)
- ការប្រកួតមិត្តភាព បាន ១ពិន្ទុ
- ការប្រកួត World Cup និងការប្រកួតជម្រុះផ្សេង បាន ២.៥ពិន្ទុ
- ការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតសហព័ន្ធ & Confederations Cup បាន៣ពិន្ទុ
- ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup បាន៤ពិន្ទុ
ការគណនា ‘T’
ដើម្បីគណនាភាពខ្លាំងរបស់ក្រុមគូប្រជែង FIFA ប្រើរូបមន្តដូចខាងក្រោម៖
FIFA កំណត់យកលេខចំនួន ២០០ ដកនឹងចំណាត់ថ្នាក់ដែលក្រុមជម្រើសជាតិកំពុងតែឈរ (ដោយផ្អែកលើចំណាត់ថ្នាក់ថ្មីៗបំផុត)។ ឧទាហរណ៍ ដោយផ្អែកលើចំណាត់ថ្នាក់កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រុមជម្រើសជាតិព័រទុយហ្គាល់ឈរចំណាត់ថ្នាក់លេខ៣ ដូច្នេះព័រទុយហ្គាល់មានថ្នាក់ភាពខ្លាំងចំនួន១៩៧ (២០០ដក៣)។
ទោះយ៉ាងណាក៏ដោយមានករណីពិសេសមួយចំពោះក្រុមដែលស្ថិតនៅកំពូលនៃចំណាត់ថ្នាក់តែងតែត្រូវបានផ្តល់លេខចំួនន២០០ក្នុងការគណនា។ ខណៈក្រុមមានចំណាត់ថ្នាក់ទី១៥០ និងក្រោមនោះត្រូវបានផ្តល់តម្លៃអប្បបរមាត្រឹម៥០ ប៉ុណ្ណោះដើម្បីយកមកគណនាភាពខ្លាំងរបស់ក្រុម។
ការគណនា ‘C’
ភាពខ្លាំងរបស់សហព័ន្ធមួយគិតទៅលើចំនួននៃការទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ចំនួនបីចុងក្រោយ។
តម្លៃបច្ចុប្បន្នមានដូចខាងក្រោម៖
- ក្នុងតំបន់អាមេរិចខាងត្បូង CONMEBOL ១.០០
- ក្នុងតំបន់អឺរ៉ុប UEFA ០.៩៩
- ក្នុងតំបន់អាស៊ី AFC ០.៨៥
- ក្នុងតំបន់អាហ្រ្វិក CAF ០.៨៥
- ក្នុងតំបន់អូសេអានី OFC ០.៨៥
- ក្នុងតំបន់អាមេរិកខាងជើង កណ្តាល និងការ៉ាប៊ីន CONCACAF ០.៨៥
បែប្រួល៖ ផា រតនា
ប្រភព៖ Goal
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ