កីឡា
សហព័ន្ធបាល់ទាត់កម្ពុជាច្រានចោលដំណឹងពាក់ព័ន្ធលោក Park ជាមួយក្រុមជម្រើសជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបដិសោធទាំងស្រុងពីដំណឹងចចាមអារាមពាក់ព័ន្ធនឹងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Park Hang-Seo ដែលនឹងមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

ក្រោយបរាជ័យត្រឹមវគ្គជម្រុះជុំទី១ ក្នុងពានរង្វាន់ World Cup ឆ្នាំ២០២៦ មានអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តនឹងការដឹកនាំរបស់លោកគ្រូ Félix Dalmás។ ក្នុងនោះក៏មានព័ត៍មានខ្លះបានចុះផ្សាយថា សហព័ន្ធបាល់ទាត់កម្ពុជាកំពុងពិភាក្សាជាមួយលោក Park ដើម្បីមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ខណៈបច្ចុប្បន្នលោកពុំទាន់ដឹកនាំក្រុមណាឡើយ ចាប់តាំងពីមិនបន្តកិច្ចសន្យាជាមួយក្រុមជម្រើសជាតិវៀតណាម កាលពីខែមករា ឆ្នាំ២០២៣។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបដិសោធទាំងស្រុងនូវព័ត៍មានចចាមអារាមនេះ។

បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់ប្រកាសដំណឹងអ្វីជាផ្លូវការទេ ដូច្នេះលោក Félix Dalmás នៅតែបន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាដដែល៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ